ថ្ងៃសុក្រ ទី១០ ខែមករា ឆ្នាំ២០២៥

តួឯកប្រុសស្រី Spider-Man ភ្ជាប់ពាក្យនឹងគ្នា ក្រោយភ្ជាប់ទំនាក់ទំនងស្នេហា ៤ឆ្នាំ

០៧ មករា ២០២៥ | កម្សាន្ដ

 

ដំណឹងភ្ជាប់ពាក្យរវាងតួឯកប្រុសស្រីក្នុងរឿង Spider-Man គឺ Tom Holland និង Zendaya បានផ្ទុះព្រោងព្រាតលើបណ្ដាញព័ត៌មានអន្តរជាតិ បន្ទាប់ពីតារាស្រី Zendaya បានបង្ហាញខ្លួនជាមួយចិញ្ចៀនភ្ជាប់ពាក្យដ៏ធំក្នុងកម្មវិធីពានរង្វាន់ Golden Globes កាលពីពេលថ្មីៗ។

 


បង្ហាញខ្លួនជាមួយរ៉ូបពណ៌ទឹកក្រូចយ៉ាងស្រស់ស្អាតលើកម្រាលព្រំក្រហមនៃកម្មវិធីពានរង្វាន់ Golden Globes កាលពីថ្ងៃទី៥ ខែមករា តារាសម្ដែងអាមេរិក Zendaya បានទាក់ទាញការចាប់អារម្មណ៍ទស្សនិកជនគ្រប់គ្នាជាពិសេសសម្រាប់ចិញ្ចៀនពេជ្រលើដៃនាងខាងឆ្វេង ដែលត្រូវបានគេជឿថាជាចិញ្ចៀនភ្ជាប់ពាក្យរបស់នាងជាមួយគូស្នេហ៍ គឺតារាសម្ដែងអង់គ្លេស Tom Holland។

 

 

ប្រភពជិតស្និទ្ធនឹងតារាទាំងពីរដួងបានបង្ហើបប្រាប់សារព័ត៌មាន TMZ នៅថ្ងៃបន្ទាប់ថា អ្នកទាំងពីរពិតជាបានភ្ជាប់ពាក្យនឹងគ្នារួចហើយមែន ដោយ Tom Holland បានសុំ Zendaya រៀបការក្នុងពិធីជួបជុំបែបឯកជនសម្រាប់បុណ្យគ្រិស្តម៉ាសនិងចូលឆ្នាំសកលកន្លងទៅ នៅផ្ទះសាច់ញាតិរបស់ Zendaya ឯសហរដ្ឋអាមេរិក។ 

 

 

ប្រភពព័ត៌មានបានឱ្យដឹងទៀតថា បើទោះជាបានភ្ជាប់ពាក្យហើយក៏ពិតមែន ប៉ុន្តែតារាប្រុសស្រីវ័យ ២៨ឆ្នាំទាំងពីររូបមិនទាន់មានគម្រោងរៀបមង្គលការជាមួយគ្នាក្នុងពេលឆាប់ៗនេះនោះទេ ដោយទាំងពីររូបសុទ្ធតែកំពុងផ្ដោតលើការងារដ៏មមាញឹករៀងៗខ្លួន។

 

 

គួររំឭកថា Zendaya និង Holland បានចាប់ផ្ដើមទំនាក់ទំនងស្នេហាកាលពីឆ្នាំ២០២១ ពោលគឺរយៈពេលប្រមាណបីឆ្នាំបន្ទាប់ពីបានសម្ដែងភាពយន្ត "Spider-Man” ជាមួយគ្នា។ តារាទាំងពីររូបបានក្លាយជាគូស្នេហ៍ដែលមានអ្នកគាំទ្រច្រើនបំផុតមួយគូក្នុងពិភពហូលីវូដ ទោះបីជាពួកគេមិនសូវ
 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025