ថ្ងៃសុក្រ ទី១០ ខែមករា ឆ្នាំ២០២៥

គ្រួសារនៅអ៊ីស្រាអ៊ែលជំរុញឱ្យមានកិច្ចព្រមព្រៀងដើម្បីនាំចំណាប់ខ្មាំងនៅសល់ត្រលប់មកប្រទេសកំណើតវិញ

 

 

ក្រុមគ្រួសាររបស់ចំណាប់ខ្មាំងដែលត្រូវបានសម្លាប់នៅតំបន់Gaza បានអំពាវនាវទៅបណ្តាមេដឹកនាំពិភពលោកនៅថ្ងៃព្រហស្បតិ៍(៩មករា)នៅទីក្រុងTel Aviv ទាមទារឱ្យមានកិច្ចព្រមព្រៀង ដើម្បីនាំយកចំណាប់ខ្មាំងនៅសេសសល់ទាំងអស់វិលត្រលប់មកប្រទេសកំណើតវិញ។ 

 

យោធាអ៊ីស្រាអែល បានប្រកាសនៅថ្ងៃពុធ(៩មករា)ថា  សាកសពរបស់ចំណាប់ខ្មាំង Youssef Ziyadne ជនជាតិអ៊ីស្រាអ៊ែលដែលក្រុមហាម់ាស់ចាប់ជាចំណាប់ខ្មាំង ត្រូវបានរកឃើញនៅផ្លូវរូងក្រោមដីនៅតំបន់Gaza រួមជាមួយភស្តុតាងដែលបញ្ជាក់ថា កូនប្រុសរបស់លោកHamza ប្រហែលត្រូវបានសម្លាប់ផងដែរ។ 
 

ការបញ្ជាក់ពីមរណៈភាពរបស់លោកYoussef Ziyadne ធ្វើឱ្យតួលេខចំណាប់ខ្មាំងដែលនៅមានជីវិតមាន៩៩នាក់។ 

 

«យើងចង់សង្គ្រោះពួកគេ ហើយនាំពួកគេត្រលប់មកប្រទេសកំណើតវិញទាំងនៅរស់រានមានជីវិត»។នេះជាការលើកឡើងរបស់លោក Alon Gat ដែលមានបងប្អូនស្រីត្រូវចាប់ជាចំណាប់ខ្មាំងហើយក្រោយមករកឃើញថាស្លាប់នៅផ្លូវរូងក្រោមដី។

 

លោកបន្តថា មិនមានកិច្ចព្រមព្រៀងណាល្អឥតខ្ចោះទេ។ 
 

ការរកឃើញសាកសពរបស់លោក Ziyadne កើតឡើងនៅពេលដែលក្រុមអ្នកចរចារបន្តកិច្ចពិភាក្សានៅទីក្រុងDohaដើម្បីបញ្ឈប់ការប្រយុទ្ធនៅហ្គាហ្សាហើយនាំចំណាប់ខ្មាំងនៅសេសសល់ត្រលប់មកប្រទេសកំណើតវិញដែលអាចរួមមានការវិលត្រលប់របស់អ្នកទោសប៉ាលេស្ទីនដែលអ៊ីស្រាអ៊ែលឃុំខ្លួន។ 
 


អ្នកសម្រុះសម្រួលរបស់សហរដ្ឋអាមេរិក និងអារ៉ាប់ បានធ្វើឱ្យមានការវិវឌ្ឍន៍មួយចំនួនក្នុងកិច្ចពិភាក្សារបស់ពួកគេ ដើម្បីឈានដល់កិច្ចព្រមព្រៀងឈប់បាញ់ រវាងអ៊ីស្រាអែល និងក្រុមហាម៉ាសនៅGaza ប៉ុន្តែមិនទាន់គ្រប់គ្រាន់ក្នុងការបំពេញបានកិច្ចព្រមព្រៀងមួយនៅឡើយ។ យោងប្រភពពីភាគីប៉ាឡេស្ទីន ដែលស្និទ្ធទៅនឹងកិច្ចពិភាក្សាឱ្យដឹងនៅថ្ងៃព្រហស្បតិ៍(៩មករា)។
 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025