ថ្ងៃសុក្រ ទី១០ ខែមករា ឆ្នាំ២០២៥

ត្រឹមតែជាតួរាយរងតែ ប៉ែន ពិសី និង ឈឿន ពិសិដ្ឋ នឹងអង្រួញបេះដូងទស្សនិកតាមរយៈភាពយន្តថ្មី « ប្តីខ្ញុំជូនឱ្យនាង » របស់ PNN 

០៩ មករា ២០២៥ | កម្សាន្ដ

 

ត្រឹមតែជាតួរាយរងតែ ប៉ែន ពិសី និង ឈឿន ពិសិដ្ឋ នឹងអង្រួញបេះដូងទស្សនិកតាមរយៈភាពយន្តថ្មីរបស់ភីអិនអិនដែលមានចំណងជើងថា « ប្តីខ្ញុំជូនឱ្យនាង » ដែលប្រជុំដោយតារាសម្តែងល្បីៗជាច្រើនរូប ។ 

 

 

ក្រៅពីតារាសម្តែងល្បីៗដូចជាអ្នកនាង សិទ្ធី នីកា និង លោក ឃុន ដែលមានវត្តមាននៅក្នុងរឿងភាគថ្មីរបស់ភីអិនអិន ដែលមានចំណងជើងថា « ប្តីខ្ញុំជូនឱ្យនាង » ក្នុងនោះអ្នកដឹកនាំរឿងក៏បានបញ្ចូលនូវតារាសម្តែងជាច្រើនដួងទៀតដែលនឹងធ្វើឱ្យសាច់រឿងកាន់តែប្លែកនិងល្អមើលដូចជាកញ្ញា ប៉ែន ពិសី និង ឈឿន ពិសិដ្ឋ ជាដើម ដែលជាក្រុមនិយាយដើមគេ ។

 

 

កញ្ញា ប៉ែន ពិសី ក៏កំពុងមានវត្តមាននៅក្នុងរឿងភាគរបស់ភីអិនអិនផងដែរថា ដែលមានចំណងជើងថា « គ្រួសារបង្កង » ដោយនាងសម្តែងជាតួកាចឆ្នាស់ឆ្នើម ។ដោយឡែកសម្រាប់រឿង « ប្តីខ្ញុំជូនឱ្យនាង » ដែលកំពុងថតនេះក៏មិនខុសពីរឿងមុនៗដែរ នាងត្រូវបានអ្នកដឹកនាំរឿងជ្រើសរើសសម្តែងរួមជាក្រុមជាមួយលោក ឈឿន ពិសិដ្ឋ ដែលជាតួអង្គនិយាយដើមទេ ។ ទោះបីមិនបានសម្តែងជាតួឯកឬតួធំនៅក្នុងរឿងនេះក្តី តែអ្នកទាំងពីររីករាយដែលមានវត្តមាននៅក្នុងរឿងភាគថ្មីរបស់ភីអិនអិន ។ 

 

 

ទាំងកញ្ញា ប៉ែន ពិសី និងលោក ឈឿន ពិសិដ្ឋ បានដាក់ក្តីរំពឹងខ្ពស់ក្នុងការសម្តែងរឿង « ប្តីខ្ញុំជូនឱ្យនាង » ដោយសារតែរឿងនេះមានចំណុចពិសេសជាច្រើនដែលអាចទាក់ចិត្តអ្នកទស្សនា ។ 

 

 

រឿង « ប្តីខ្ញុំជូនឱ្យនាង » នឹងដាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ភីអិនអិន នៅក្នុងឆ្នាំ២០២៥ នេះហើយ ក្នុងរឿងនេះប្រជុំដោយតារាសម្តែងវ័យក្មេងដ៏មានទេពកោសល្យខ្ពស់ជាច្រើនរូប ដូចជាអ្នកនាង សិទ្ធី នីកា កញ្ញា ដាវដាវ , យ៉ានិច្ច លោក ឃុន និងតារាសម្តែងជាច្រើនរូបទៀត ។ កុំភ្លេចរងចាំទស្សនាភាពយន្តថ្មីរបស់ភីអិនអិនក្នុងពេលឆាប់ៗខាងមុខ ៕ 

 

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ឃាង ទូច 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025