ថ្ងៃសុក្រ ទី១០ ខែមករា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី១០ ខែមករា ឆ្នាំ២០២៥
សភាពាណិជ្ជកម្មថៃ បានព្យាករថា សេដ្ឋកិច្ចរបស់ថៃ ក្នុងឆ្នាំ ២០២៥ ទំនងជាសម្រេចបានកំណើន ២,៩% កើនឡើងពី ២,៨% ក្នុងឆ្នាំ ២០២៤។ នេះបើយោងតាម សារព័ត៌មានក្នុងស្រុកថៃ ចេញផ្សាយនៅថ្ងៃនេះ។សភាពាណិជ្ជកម្មថៃ បានព្យាករថា សម្រាប់ឆ្នាំ ២០២៤ កំណើនសេដ្ឋកិច្ចរបស់ថៃ នៅ ២,៨% ខណៈកំណើនការនាំចេញរបស់ថៃ នៅឆ្នាំ ២០២៤ គឺសម្រេចត្រឹម ៤%។
សភាពាណិជ្ជកម្មថៃ បានព្យាករទៀតថា ភ្ញៀវទេសចរបរទេសចំនួន ៤០លាននាក់ នឹងមកកម្សាន្តនៅឆ្នាំនេះ ដែលជាកំណត់ត្រាថ្មីមួយ។លើសពីនេះ គោលនយោបាយរបស់រាជរដ្ឋាភិបាលថៃ ក៏នឹងជួយដល់កំណើននៅក្នុងឆមាសទី ១ នៃឆ្នាំ ២០២៥ផងដែរ។
យ៉ាងណាមិញ ក៏មានបញ្ហាមួយចំនួន ដែលរាំងស្ទះដល់ ការព្យាករកំណើនរបស់ថៃផងដែរ រួមមាន បំណុលគ្រួសារខ្ពស់ និងការប្រកួតប្រជែងនៃអាជីវកម្មខ្នាតតូច និងភាពមិនច្បាស់លាស់នៅក្នុងពាណិជ្ជកម្មពិភពលោក៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ