ថ្ងៃពុធ ទី០៤ ខែធ្នូ ឆ្នាំ២០២៤
ថ្ងៃពុធ ទី០៤ ខែធ្នូ ឆ្នាំ២០២៤
អធិបការបតីអាល្លឺម៉ង់លោក អូឡាហ្វ សូល បានធ្វើដំណើរទៅដល់ទីក្រុងកៀវប្រទេសអ៊ុយក្រែនកាលពីថ្ងៃចន្ទដើម្បីជជែកពិភាក្សាជាមួយលោក វ៉ូឡូឌីមៀ ហ្សឺឡិនស្គី ប្រធានាធិបតីអ៊ុយក្រែនពាក់ព័ន្ធនឹង សង្គ្រាមនៅអ៊ុយក្រែន។
ក្រោយពីជំនួបទ្វេភាគី មេដឹកនាំទាំងពីរបានធ្វើសន្និសីទសារព័ត៌មានរួមគ្នាមួយកាលពីថ្ងៃចន្ទដោយលោក សូល បានផ្ញើសារប្រាប់លោក ពូទីន ថា រុស្ស៊ីត្រូវតែបញ្ឈប់សង្គ្រាម និងដកខ្លួនចេញពីអ៊ុយក្រែន។ លោកបាននិយាយថា អ៊ុយក្រែនមានសិទ្ធិក្លាយជាប្រទេសមានឯករាជ្យ និងមានអធិបតេយ្យក្នុងការសម្រេចចិត្តក្នុងការចូលជាសមាជិកសហភាពអឺរ៉ុប មានកងទ័ពផ្ទាល់ខ្លួន មានកងកម្លាំងប្រដាប់អាវុធផ្ទាល់ខ្លួន និងអាចទទួលបានឯករាជ្យពេញលេញទៀតផង។
ដូច្នេះហើយវាមានន័យថា រុស្ស៊ីត្រូវតែបញ្ឈប់សង្រ្គាម ហើយលោកសូមបញ្ជាក់រឿងនេះឱ្យបានច្បាស់ចំពោះលោក ពូទីន ។ លោក សូល ក៏បានប្រកាសអំពីការផ្ដល់ជំនួយយោធាថ្មីដល់អ៊ុយក្រែនដោយលោកបាននិយាយថា នៅក្នុងខែធ្នូនេះ ប្រព័ន្ធមីស៊ីលអាយរីសធី (IRIS-T) ទីប្រាំមួយនឹងបញ្ជូនទៅដល់អ៊ុយក្រែនហើយរួមទាំងឧបករណ៍បាញ់មីស៊ីលផេត្រៀត (Patriot) និងជេផាដ (Gepard) ផងដែរ។ ហើយនៅឆ្នាំ២០២៥ អាល្លឺម៉ង់ក៏នឹងផ្គត់ផ្គង់ប្រព័ន្ធការពារដែនអាកាសហូវ៉ាយហ្សឺ (Howitzers) និងយន្តហោះដ្រូនឈ្លបយកការណ៍ និងយោធូបករណ៍ផ្សេងៗទៀតរួមទាំងឧទ្ធម្ភាគចក្រ Sea King ចំនួនប្រាំមួយគ្រឿងផងដែរ។
សូមបញ្ជាក់ថា នេះគឺជាលើកដំបូងហើយដែលលោក សូល បានធ្វើទស្សនកិច្ចនៅអ៊ុយក្រែនចាប់ពីតាំងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនបានចាប់ផ្ដើមនៅឆ្នាំ២០២២៕
ប្រែសម្រួល៖ ប៉ិច ស៊ីនួន