ថ្ងៃពុធ ទី០៤ ខែធ្នូ ឆ្នាំ២០២៤
ថ្ងៃពុធ ទី០៤ ខែធ្នូ ឆ្នាំ២០២៤
លោក Keir Starmer នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសបាននិយាយនៅថ្ងៃចន្ទ (២ធ្នូ) ថា ការបង្កើនការគាំទ្រឱ្យប្រទេសអ៊ុយក្រែន ជាកិច្ចការចាំបាច់ ដើម្បីឱ្យប្រទេសអ៊ុយក្រែនស្ថិតនៅក្នុងតំណែងរឹងមាំបំផុតសម្រាប់កិច្ចចរចាសន្តិភាព ខណៈដែលលោកបានទទួលស្គាល់ក្នុងលក្ខខណ្ឌច្បាស់លាស់បំផុតថា អាចមានការចរចា បញ្ចប់សង្គ្រាម។
លោក Starmer បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបន្តការគាំទ្ររបស់ប្រទេសលោកខាងលិចចំពោះប្រទេសអ៊ុយក្រែន ហើយបានព្រមានថា ជ័យជម្នះរបស់ប្រទេសរុស្ស៊ីលើទឹកដីអ៊ុយក្រែន នឹងគំរាមកំហែងដល់សន្តិសុខ ស្ថិរភាព និងវិបុលភាពរបស់អឺរ៉ុប ជាពិសេសព្រោះអាចធ្វើឱ្យសម្ព័ន្ធមិត្តរបស់រុស្ស៊ីកាន់តែហ៊ាន។
«យើងត្រូវតែបន្តគាំទ្រអ៊ុយក្រែន និងធ្វើអ្វីដែលជួយគាំទ្រស្វ័យការពារខ្លួនរបស់ប្រទេសអ៊ុយក្រែនមិនថារយៈពេលយូរប៉ុណ្ណា»។នេះជាការលើកឡើងរបស់លោកStarmer។
ការលើកឡើងរបស់ លោក Starmer បានកើតឡើងក្នុងពេលដ៏សំខាន់នៃសង្គ្រាមជាមួយរុស្ស៊ី មានការប្រែប្រួលយ៉ាងឆាប់រហ័សចា់ប់តាំងពីឆ្នាំ២០២២។ ហើយលោកប្រធានាធិបតីជាប់ឆ្នោតរបស់អាមេរិក លោក Donald Trump បានសន្យាថានឹងបញ្ចប់សង្រ្គាមយ៉ាងឆាប់រហ័ស ក្រោយពេលលោកឡើងកាន់តំណែង។