ថ្ងៃច័ន្ទ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤
ថ្ងៃច័ន្ទ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤
ក្រុមការងារសង្គ្រោះបន្ទាន់បានទៅដល់ទីកន្លែងកើតហេតុ ក្រោយយន្តហោះដឹកទំនិញឱ្យក្រុមហ៊ុនDHLដែលជាក្រុមហ៊ុនទទួលបញ្ញើទំនិញដ៏ល្បី បានធ្លាក់នៅជិតអាកាសយានដ្ឋានទីក្រុងVilnius នៅថ្ងៃច័ន្ទ(២៥វិច្ឆិកា) ស្លាប់មនុស្សម្នាក់ និងរងរបួស៣នាក់ផ្សេងទៀត។ យោងអាជ្ញា ធរក្នុងតំបន់។
ក្រុមការងារពន្លត់អគ្គីភ័យ បានបាញ់ទឹកពន្លត់ភ្លើងផ្សែង ចេញពីអគារមួយនៅចម្ងាយប្រហែល១,៣ គីឡូម៉ែត្រ ភាគខាងជើងនៃផ្លូវយន្តហោះរត់របស់អាកាសយានដ្ឋានទីក្រុង Vilnius ប្រទេសលីទុយអានី(Lithuanian)។
វត្តមានប៉ូលីស និងរថយន្តសង្គ្រោះយ៉ាងច្រើន ស្ថិតនៅជិតទីតាំងយន្តហោះធ្លាក់ ហើយផ្លូវធំសំខាន់ៗ នៅក្បែរនោះត្រូវបិទ។
យន្តហោះនេះ ធ្វើប្រតិបត្តិការដោយក្រុមហ៊ុនអាកាសចរណ៍ SWIFT ក្នុងនាមក្រុមហ៊ុន DHL ធ្លាក់នៅលើលំនៅដ្ឋានមួយខ្នង។ យោងអ្នកនាំពាក្យមជ្ឈមណ្ឌលជាតិគ្រប់គ្រងវិបត្តិ។ មនុស្សទាំងអស់នៅក្នុងផ្ទះ បានរួចរស់ជីវិត។
ប៉ូលិស ឱ្យដឹងថា យន្តហោះបានធ្លាក់លើលំនៅដ្ឋានមួយខ្នង ខណៈយន្តហោះជិតចុះចត។ មនុស្ស១២ នាក់ត្រូវបានជម្លៀសចេញពីអគារដោយសុវត្ថិភាព។
មូលហេតុយន្តហោះធ្លាក់ នៅមិនទាន់បានដឹងនៅឡើយ។ អាជ្ញាធរប្រទេសលីទុយអានីបើកការស៊ើបអង្កេតករណីនេះ។
ប្រែសម្រួល៖ណាវ័ន្ត