ថ្ងៃច័ន្ទ ទី២៥ ខែ​វិច្ឆិកា ឆ្នាំ២០២៤

កូរ៉េ​ខាង​ត្បូង​៖រុស្ស៊ី​ផ្តល់ប្រេងនិងមីស៊ីលការពារដែនអាកាសដោះដូរនិងយោធាកូរ៉េខាងជើង

២៣ ​វិច្ឆិកា ២០២៤ | ព័ត៌មានអន្តរជាតិ

 

 

ប្រទេសរុស្ស៊ី​ បាន​ផ្តល់​ឱ្យកូរ៉េខាងជើង​នូវ​ ប្រេង និង​មីស៊ីល​ការពារដែនអាកាស និងការជួយផ្នែកសេដ្ឋកិច្ច ជាការដោះដូរនិងយោធាកូរ៉េខាងជើងទៅជួយរុស្ស៊ីច្បាំងក្នុងសង្គ្រាមនៅប្រទេសអ៊ុយក្រែន។យោងមន្ត្រីនិងអ្នកជំនាញប្រទេសកូរ៉េខាងត្បូងឱ្យដឹងនៅថ្ងៃសុក្រ(២២វិច្ឆិកា)។

 

សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានចោទប្រកាន់ប្រទេសកូរ៉េខាងជើងដែលជាប្រទេសអាវុធនុយក្លេអ៊ែរថា បានបញ្ជូនយោធាជាង ១០,០០០ នាក់ ទៅជួយប្រទេសរុស្ស៊ី ប្រយុទ្ធជាមួយអ៊ុយក្រែន។ អ្នកជំនាញជាច្រើន លើកឡើងថា មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un មានបំណងចង់ទទួលបានបច្ចេកវិទ្យាទំនើប ហើយយោធាកូរ៉េខាងជើងទទួលបានបទពិសោធន៍ប្រយុទ្ធសនៅសមរភូមិ។ 


ទាក់ទងនឹងសំនួរថាតើកូរ៉េខាងត្បូងជឿថាកូរ៉េខាងជើងបានទទួលអ្វីមកវិញជាថ្នូរនឹងការបញ្ជូនយោធាទៅជួយធ្វើសង្គ្រាមរុស្ស៊ីនោះ, លោក Shin Won-sik  ទីប្រឹក្សាសន្តិសុខជាន់ខ្ពស់កូរ៉េខាងត្បូង បានលើកឡើងថា«ទទួលបានមីស៊ីលប្រឆាំងយន្តហោះដើម្បីពង្រឹងប្រព័ន្ធការពារដែនអាកាស»។ 


ថ្លែងទៅកាន់សារព័ត៌មានក្នុងស្រុកSBS, លោក Shin បានបន្ថែមថា ប្រទេសកូរ៉េខាងជើង បានទទួលការគាំទ្រសេដ្ឋកិច្ចក្នុងទម្រង់ផ្សេងៗពីប្រទេសរុស្ស៊ី។ 

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024