ថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០២៤

រោងភាពយន្តចិនរកបានជិត ៣០០ ក្នុងសប្ដាហ៍ឈប់សម្រាកបុណ្យជាតិ

១០ តុលា ២០២៤ | កម្សាន្ដ

 

ទីផ្សារភាពយន្តរបស់ប្រទេសចិនអាចរកបានប្រាក់ចំណូលជិត ៣០០ លានដុល្លារក្នុងសប្ដាហ៍កន្លងទៅ ដែលជាថ្ងៃឈប់សម្រាកទិវាជាតិ National Day។រដ្ឋបាលភាពយន្តចិនបានឱ្យដឹងកាលពីថ្ងៃអង្គារថា ប្រទេសចិនបានកត់ត្រាប្រាក់ចំណូល២៩៧ លានដុល្លារអាមេរិកពីការលក់សំបុត្រកុនសម្រាប់សប្ដាហ៍ឈប់សម្រាកដ៏មមាញឹកចាប់ផ្ដើមពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែតុលា។

 


សំបុត្រកុនសរុបចំនួន ៥២ លានសន្លឹកត្រូវបានលក់ក្នុងកំលុងពេលថ្ងៃឈប់សម្រាក ខណៈខ្សែភាពយន្តក្នុងស្រុករកចំណូលបាន ២៨៥ លានដុល្លារអាមេរិក ស្មើនឹង ៩៥ ភាគរយនៃចំណូលសរុប។

 


ក្នុងនោះ ភាពយន្តសង្គ្រាមរបស់ចិន "The Volunteers: The Battle of Life and Death" បាននាំមុខគេជាមួយនឹងចំណូលប្រហែល ១១៤ លានដុល្លារអាមេរិកក្នុងរយៈពេលមួយសប្ដាហ៍កន្លងទៅ។

 

 

ភាពយន្តកំប្លែងនិងបាញ់ប្រហារថ្មីរបស់ Jackie Chan រឿង "Panda Plan" ក៏បានទទួលជោគជ័យខ្លាំងដែរលើតារាងលក់សំបុត្រ Box Office ដោយការលាយបញ្ចូលគ្នានៃសាច់រឿង កំប្លែង ឈុតឆាក Action និងទំនាក់ទំនងគ្រួសារនៅក្នុងខ្សែភាពយន្តនេះបានទាក់ទាញសមាជិកទស្សនិកជនជាច្រើន។

 


គួរបញ្ជាក់ថា ថ្ងៃឈប់សម្រាកបុណ្យជាតិ National Day ជាពេលវេលាឈប់សម្រាកសំខាន់មួយសម្រាប់ប្រទេសចិនដោយមានការប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី ១ ខែតុលា ដើម្បីរំលឹកដល់ការប្រកាសជាផ្លូវការនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិនរបស់លោកម៉ៅ សេទុង នៅថ្ងៃទី ១ ខែតុលាឆ្នាំ ១៩៤៩ ៕
 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024