ថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤
ថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤
សម្ភារប្រើប្រាស់រាប់ពាន់មុខក្នុងខ្សែភាពយន្តហូលីវូដល្បីៗដូចជា “Star Wars”, “Batman” និង “James Bond” ត្រូវបានរំពឹងថាអាចលក់ដេញថ្លៃបាន ១៣លានដុល្លារ។ក្រុមហ៊ុនដេញថ្លៃវត្ថុអនុស្សាវរីយ៍ហូលីវូដ Propstore កំពុងត្រៀមដាក់លក់ទំនិញជាង ១៨០០ មុខ នៅក្នុងការដេញថ្លៃប្រចាំឆ្នាំរបស់ខ្លួន ដែលឆ្នាំនេះចាប់ផ្តើមពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៧ ខែវិច្ឆិកា និងមានការប៉ាន់ប្រមាណថាអាចទទួលបានចំណូលពីការដេញថ្លៃលើកនេះច្រើនជាង ១០ លានផោន ឬ ១៣ លានដុល្លារអាមេរិក។
សម្ភារថតកុនជាច្រើនមានចាប់ពីសម្លៀកបំពាក់ និងរបាំងមុខផ្សេងៗដែលត្រូវបានប្រើប្រាស់ក្នុងភាពយន្តធំៗរបស់ហូលីវូដត្រូវបានមកដាក់ដេញថ្លៃក្នុងកម្មវិធីនេះទាំងអស់ រួមទាំងសម្ភារពីខ្សែភាពយន្ត James Bond និង Harry Potter ផងដែរ។
ក្នុងនោះ សម្ភារដែលត្រូវបានគេរំពឹងថាអាចលក់បានថ្លៃជាងគេគឺឈុតមួកសុវត្ថិភាព Sandtrooper ពីខ្សែភាពយន្ត “Star Wars: A New Hope” ដែលត្រូវបានរំបឹងថាអាចមានតម្លៃចាប់ពី ៣២ ម៉ឺនដុល្លារ រហូតដល់ ៦៥ ម៉ឺនដុល្លារអាមេរិក។
សម្ភារលេចធ្លោផ្សេងទៀតមានដូចជាឈុតរបស់មនុស្សប្រចៀវក្នុងភាពយន្ត “Batman Returns”, ឈុតដែលតារាសម្ដែង Daniel Craig (ដាណែល ក្រេក) បានពាក់ក្នុងភាពយន្ត James Bond វគ្គ “Skyfall” និងអាវក្រៅរបស់តួអង្គ Michael J. Fox (ម៉ាយឃើល ជេហ្វក់ស៍) ក្នុងភាពយន្ត “Back to the Future Part 2”។
ក្រៅពីនេះទៀតក៏មានមួកសុវត្ថិភាព និងរបាំងមុខពីភាពយន្ត "Gladiator", ស្រោមមុខខ្មោចក្នុងរឿង "Scream" និងសំលៀកបំពាក់ពាក់ដែលតារាសម្ដែង Elizabeth Taylor បានស្លៀកក្នុងរឿង "Cleopatra" (ខ្លេអូផាត្រា) ជាដើម ៕
ប្រែសម្រួឡ៖ វ៉ាន់ថន