ថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤
ថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤
ក្រុមចម្រៀងនារីថ្មីរបស់ YG គឺ BabyMonster បានប្រកាសចេញ Full Album ដំបូងរបស់ខ្លួននៅខែវិច្ឆិកាខាងមុខនេះ ដោយមានតារារៀមច្បង G-Dragon ជាអ្នកនិពន្ធបទសំខាន់។
ស្ថាបនិក YG Entertainment លោក Yang Hyun-suk (យ៉ាង យុនស៊ុក) បានប្រកាសថា ក្រុមចម្រៀង BabyMonster នឹងចេញអាល់ប៊ុមពេញដំបូងរបស់ខ្លួនមានចំណងជើងថា "Drip" នៅថ្ងៃទី ១ ខែវិច្ឆិកាខាងមុខ។ ការចេញផ្សាយអាល់ប៊ុមថ្មីនេះ នឹងជាការវិលត្រលប់មកវិញលើកដំបូងរបស់ពួកគេរយៈពេល ៤ ខែបន្ទាប់ពីបានចេញបទចម្រៀងរដូវក្ដៅ “Forever” កាលពីថ្ងៃទី១ ខែកក្កដា។
ផលិតកម្ម YG ក៏បានបង្ហាញបញ្ជីបទចម្រៀង និងព័ត៌មានលម្អិតផ្សេងៗផងដែរ ដោយផ្អែកតាមការប្រកាស អាល់ប៊ុមនេះនឹងមានបទចម្រៀងសរុបចំនួនប្រាំបួនបទ រួមមានបទ "Click Clack" ជាបទសំខាន់ និងបទផ្សេងៗទៀតដូចជា "Drip" "Love, Maybe" "Really Like You" "Billionaire" "Love In My Heart" និងបទ "Woke Up In Tokyo" ដែលច្រៀងដោយសមាជិក Ruka និង Asa ព្រមជាមួយបទចម្រៀងដែលបានចេញកន្លងមកដូចជាបទ "Forever" និងបទ "Batter Up (Remix)"។
វីដេអូចម្រៀងចំនួន ៣ នឹងត្រូវចេញសម្រាប់អាល់ប៊ុមនេះ ហើយសមាជិកទាំងប្រាំពីរនាក់នឹងរ៉េបនៅក្នុងអាល់ប៊ុមនេះ។ អ្វីដែលពិសេស បទចម្រៀងមានចំណងជើងថា “Click Clack” ដែលជាបទសំខាន់ក្នុងអាល់ប៊ុម គឺជាស្នាដៃនិពន្ធដោយសមាជិកក្រុម BigBang គឺ G-Dragon។
ក្រុមចម្រៀង BabyMonster បានបង្ហាញខ្លួនផ្លូវការកាលពីថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៣ ជាមួយនឹងបទចម្រៀងដំបូងមានចំណងជើងថា "Batter Up" ដោយក្រុមទាំងមូលមានសមាជិក ៧ នាក់រួមមានសមាជិកសញ្ជាតិកូរ៉េ ៣នាក់ សមាជិកសញ្ជាតិជប៉ុន ២ នាក់ និងសមាជិកសញ្ជាតិថៃ ២នាក់ ៕
ប្រែសម្រួល៖ វ៉ាន់ថន