ថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៤

ប្រធានសមាគមធានារ៉ាប់រងកម្ពុជា៖ វិស័យធានារ៉ាប់រង ផ្សារភ្ជាប់នឹងសុខភាពរបស់ប្រជាពលរដ្ឋ

១៧ កញ្ញា ២០២៤ | សេដ្ឋកិច្ច

 

 

លោក ហ៊ុយ វ៉ាថារ៉ូ ដែលជាអ្នកជំនាញនៅក្នុងវិស័យធានារ៉ាប់រងកម្ពុជា បានអះអាងថា វិស័យធានារ៉ាប់រង គឺតែងតែផ្សារភ្ជាប់ជានិច្ចជាមួយនឹង សុខភាពរបស់ប្រជាពលរដ្ឋ ដែលជាគុណតម្លៃស្នូលមួយរបស់វិស័យធានារ៉ាប់រងផងដែរ។

 

 

លោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជា បានពន្យល់ថា តម្លៃស្នូលនៃវិស័យធានារ៉ាប់រង គឺការយកចិត្តទុកដាក់ ការការពារ និងការបង្កើតភាពធន់ជូនប្រជាពលរដ្ឋ ដូច្នេះហើយទើបការមានរៀបចំ រៀបចំ កម្មវិធីប្រកួតកីឡាវាយសីសប្បុរសធម៌របស់ វិស័យធានារ៉ាប់រង សម្រាប់ជួយដល់ មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីពេទ្យកុមារអង្គរ។

 


ស្របគ្នានេះដែរ ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនិយ័តករធានារ៉ាប់រងកម្ពុជា បានគូសបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍នេះ គឺមានគោលបំណងលើកកម្ពស់សុខភាព និងជាស្មារតីចូលរួមរបស់ គ្រឹះស្ថានធានារ៉ាប់រងទាំងអស់ ជួយដល់សង្គមជាតិ។

 


សូមជម្រាបថា ការប្រកួតកីឡាវាយសីសប្បុរសធម៌នេះ បង្ហាញពីសកម្មភាពសង្គមរួមគ្នារបស់វិស័យធានារ៉ាប់រង ដើម្បីរៃអង្គាសថវិកាសប្បុរសធម៌ បានប្រមាណជាង ១ម៉ឺនដុល្លារអាមេរិក សម្រាប់ការគាំទ្រមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ៕

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ អ៊ិន អាត

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024