ថ្ងៃអាទិត្យ ទី១៤ ខែកញ្ញា ឆ្នាំ២០២៥
ថ្ងៃអាទិត្យ ទី១៤ ខែកញ្ញា ឆ្នាំ២០២៥
ពោះកាន់តែខ្ទាតធំតារាសម្តែង សារ៉ាយ សក្ខណា កាន់តែសប្បាយចិត្តនិងត្រៀមខ្លួនសម្រាលកូនតាមបែបធម្មជាតិនៅក្នុងស្រុកខ្មែរ ជាជាងចេញទៅក្រៅប្រទេសព្រោះតែហេតុផលទាំងនេះ ។
ចុងក្រោយនេះតារាសម្តែង សារ៉ាយ សក្ខណា បានសម្រេចចិត្តយ៉ាងមុតមាំថា នាងនឹងសម្រាលកូនទី ៣ របស់ខ្លួននៅក្នុងស្រុកខ្មែរ តាមបែបធម្មជាតិនៅក្នុងប្រទេស ជាជាងចេញទៅក្រៅប្រទេស ដើម្បីបំពេញបំណងខ្លួនផង និងដើម្បីទទួលបានអារម្មណ៍កក់ក្តៅពីក្រុមគ្រួសារ និង មិត្តភក្តិ។
តារាសម្តែងរូបនេះ បានសម្រេចចិត្តសម្រាលកូនទី ៣ របស់ខ្លួននៅក្នុងស្រុក ខ្មែរ ដើម្បីទទួលបានអារម្មណ៍កក់ក្តៅពីគ្រួសារ ។ ទាំងនេះក៏ព្រោះតែ កាលពីសម្រាលកូនទាំង ២ នៅ អាមេរិក នាងជួបនូវការលំបាកច្រើននៅទីនោះ ។
មកទល់ពេលនេះកូនក្នុងផ្ទៃរបស់នាង មានវ័យជាង ៥ ខែហើយ នាងនិងកូនមានសុខភាពល្អធម្មតា ប៉ុន្តែនាងពុំទាន់បង្ហាញពីភេទកូនក្នុងផ្ទៃឱ្យមហាជនបានដឹងលឺនៅឡើយទេ ដោយសារនាងចង់ឱ្យមានការភ្ញាក់ផ្អើល ម្យ៉ាងវិញទៀតនាងនិងក្រុមគ្រួសារត្រៀមរៀបចំពិធីធំមួយមុនពេលនាងសម្រាលកូន ។
សារ៉ាយ សក្ខណា កាន់តែទទួលបានក្តីស្រឡាញ់ពីស្វាមីបន្ទាប់ពីមានផ្ទៃពោះកូនទី ៣ ទោះបីជាឪពុកម្តាយក្មេករបស់នាងដែលរស់នៅ សហរដ្ឋអាមេរិក បានជម្រុញឱ្យនាងនិងគ្រួសារត្រឡប់ទៅសម្រាលកូននៅ អាមេរិក វិញក្តី ក៏នាងមិនចាប់អារម្មណ៍ចេញទៅដែរ ប៉ុន្តែឆាប់ៗខាងមុខនេះនាងមានគម្រោងនឹងចេញទៅលេងឪពុកម្តាយក្មេកនៅ អាមេរិក មុននឹងនាងត្រៀមសម្រាលកូននៅស្រុក ខ្មែរ ។
ចំពោះសញ្ជាតិកូនទី ៣ របស់នាងគឺគ្មានបញ្ហាទេ នៅពេលសម្រាលរួច គឺកូនរបស់នាងទទួលបានសញ្ជាតិអាមេរិក ដោយស្វ័យប្រវត្តិ ដោយសារយើងបានរៀបចំឯកសារសុំទូតរាល់ហើយ ។
ថ្មីៗនេះអ្នកនាងទើបវត្តមានតារាសម្តែងល្បីឈ្មោះរូបនេះ នៅក្នុងរឿង « ប្រវត្តិស្នេហ៍នាងនាថ » ពិតជាធ្វើឱ្យកេរ្តិ៍ឈ្មោះនាងល្បីល្បាញថែមមួយកម្រិតទៀត បើទោះបីជានាងមិនស្ថិតក្នុងតំណែងតួឯកក្តី ។ សម្រាប់ការងារសម្តែងគឺនាងទទួលថតតិចតួចបំផុត ដោយសារពេលនេះពោះរបស់នាងចាប់ផ្តើមខ្ទាតធំជាងមុន ភាគច្រើនាងទទួលថតតែស្ពតប៉ុណ្ណោះ ៕
អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ឃាង ទូច