ថ្ងៃច័ន្ទ ទី២១ ខែមេសា ឆ្នាំ២០២៥

កម្ពុជា សម្រេចនាំចេញជ័រកៅស៊ូ និងផលិតផលកៅស៊ូជាង ២១៥លានដុល្លារ នៅឆមាសទី១

១៩ កក្កដា ២០២៤ | សេដ្ឋកិច្ច

 

របាយការណ៍ពី អគ្គនាយកដ្ឋានកៅស៊ូកម្ពុជា បង្ហាញថា គិតចាប់ពីខែមករា ដល់ខែមិថុនា ការនាំចេញកៅស៊ូ និងផលិតផលកៅស៊ូរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ សម្រេចបានជាង ២១៥លានដុល្លារអាមេរិក។

 

 

ប្រភពដដែលបញ្ជាក់ថា គិតក្នុងរយៈពេល ៦ខែនេះ ជ័រកៅស៊ូមានតម្លៃជាមធ្យម ១.៥១៧ដុល្លារក្នុងមួយតោន កើនឡើង ៧% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

 


ចំណែកតម្លៃនៃការនាំចេញឈើកៅស៊ូ ជាមធ្យមក្នុងខែមិថុនា មានតម្លៃ ២២២ដុល្លារក្នុងមួយម៉ែត្រគីប។បច្ចុប្បន្ន កម្ពុជា មានផ្ទៃដីដំាកៅស៊ូសរុបប្រមាណជាង ៤០ម៉ឺនហិកតា ក្នុងនោះផ្ទៃដីចៀរជ័រមានចំនួនជាង ៣២ម៉ឺនហិកតា ឬប្រមាណ ៧៩% នៃផ្ទៃសរុប ខណៈផ្ទៃដីថែទាំមានជាង ៨ម៉ឺនហិកតា។

 


គួររម្លឹកដែរថា ក្នុងឆ្នាំ ២០២៣ កម្ពុជា សម្រេចការនាំចេញកសិផលបាន ក្នុងតម្លៃទឹកប្រាក់ជាង ៤ពាន់ ៣រយលានដុល្លារអាមេរិក ជាមួយនឹងបរិមាណជាង ៨,៥លានតោន ដោយទំនិញសំខាន់ៗរួមមាន អង្ករ កៅស៊ូ ដំឡូងមី ស្វាយ ចេកស្រស់ ម្រេច ស្វាយចន្ទី ជាដើម៕
 

 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025