ថ្ងៃពុធ ទី០២ ខែកក្កដា ឆ្នាំ២០២៥

ផ្លែផាសិនក្នុងស្រុក មានតម្លៃខ្ពស់ជាងផាសិននាំចូលដែលត្រូវបានដាក់លក់ក្នុងតម្លៃថោក និងត្រូវប៉ាន់ជាងសម្រាប់ធ្វើភេសជ្ជ:

១១ ឧសភា ២០២៤ | សេដ្ឋកិច្ច

 

អាជីវករ និងកសិករខ្មែរដែលធ្លាប់ដាំផ្លែផាសិនក្នុងស្រុក ជំរុញនិងលើកទឹកចិត្តកសិករឲ្យបន្តដាំដំណាំមួយប្រភេទនេះឡើងវិញ ដើម្បីចូលរួមការកាត់បន្ថយការនាំចូលផាសិនពីប្រទេសជិតខាង ព្រោះកម្ពុជាក៏មានអំណោយផលខ្លាំងលើដំណាំមួយនេះ ជាពិសេសទីផ្សារកម្ពុជាក៏កំពុងតែមានតម្រូវការខ្ពស់។  ផ្លែក្រូចវល្លិ៍ ឬផ្លែផាសិន ជាផ្លែឈើដែលមានភាពពេញនិយម សម្រាប់ទទួលទានជាភេសជ្ជៈស្រស់ និងកែច្នៃជាទឹកផ្លែឈើជាដើម។ វាមានផ្ទុកទៅដោយសារធាតុចិញ្ចឹមជាច្រើនដូចជា៖ វីតាមីន A,C កាល់ស្យូម ប៉ូតាស្យូម ម៉ាញ៉េស្យូម ជាតិដែក ជាតិសរសៃជាដើម។ មានប្រភពដើមដំបូងនៅភាគខាងត្បូងប្រទេសប្រេស៊ីល ហើយវាត្រូវបានគេយកមកដាំច្រើននៅខេត្តមណ្ឌលគិរី និងកំពុងពង្រីកការដាំដុះនៅខេត្តមួយចំនួនផ្សេងទៀត។  

 


អ្នកស្រី ស្រីនា អាជីវករលក់ផ្លែផាសិនបោះដុំ និងលក់រាយនៅផ្សារដើមគរ អស់រយះពេល៧ឆ្នាំមកហើយ បានឲ្យភីអិនអិនឲ្យបានដឹងថា ផ្លែផាសិនដែលមានលក់នៅលើទីផ្សារបច្ចុប្បន្ននេះ ភាគច្រើនសុទ្ធតែនាំចូលពីប្រទេសជិតខាងនិងមានគ្រប់រដូវការ មិនថា នៅរដូវវស្សា និងរដូវប្រាំង។ ផ្លែផាសិនដែលដាំដោយកសិករក្នុងស្រុកមាននៅខេត្តមណ្ឌគិរី កោះកុង កំពង់ស្ពឺ បាត់ដំបង កំពតជាដើម លក់នៅលើទីផ្សាមានតម្លៃចន្លោះ៩ពាន់ទៅ១ម៉ឺនរៀល តម្លៃរៀងខ្ពស់បន្តិចមាតែមានរស់ជាតិផ្អែមឆ្ងាញ់ ជាងផាសិនដែលនាំចូល។

 


ប៉ុន្តែដោយសារតែផ្លែផាសិនក្នុងស្រុកមានមិនគ្រប់គ្រាន់ និងមិនអាចផ្គត់ផ្គង់គ្រប់តម្រួវការទីផ្សារបាន ទើបត្រូវនាំចូលផាសិនពីប្រទេសជិតខាងក្នុង១ថ្ងៃរាល់ពាន់តោន។ តម្លៃផ្លែផាសិនមានការឡើងចុះទៅតាមទីផ្សារ ពេលខ្លះសំបូរច្រើនតម្លៃក៏ធូរថ្លៃ ប្រសិនជាខ្សត់វិញតម្លៃរបស់វាក៏ឡើងថ្លៃទៅតាមដែល ជាក់ស្តែងតម្លៃផ្លែផាសិននៅលើទីផ្សារចន្លោះ ៣៥០០រៀលទៅ៥០០០រៀល។

 


អ្នកស្រី ស្រីនា បានបន្តថា អ្នកស្រីសំណូមពរដល់កសិករដាំដំណាំផាសិន សូមខិតខំពង្រីកផ្ទៃដីដាំដុះបន្ថែមទៀត ដើម្បីផ្គត់ផ្គង់ទិន្នផលឲ្យគ្រប់តាមតម្រូវការទីផ្សារ និងដើម្បីទប់ស្កាត់ការនាំចូលផាសិននេះពីប្រទេសជិតខាង ព្រោះបច្ចុប្បន្នទិន្នផលផាសិននៅខេត្តមណ្ឌលគិរី មិនអាចផ្គត់ផ្គង់ទីផ្សារគ្រប់គ្រាន់នោះឡើយ។

 

 

ចំនែកឯ អ្នកស្រី ស្រីនាង ក៏ជាអាជីវកររលក់ផ្លែផាសិនបោះដុំ និងលក់រាយនៅផ្សារដើមគរដូចគ្នាដែល បានបន្ថែមឲ្យដឹងថា សព្វថ្ងៃនេះផ្លែផាសិនមានការលក់ដាច់ជាហូរហែរ ជួន១ថ្ងៃអាចលក់អស់ចន្លោះ២០០ទៅ៥០០គីឡូ។ ម៉្យាងទៀតម៉ូយដែលជាអ្នកលក់ភេសជ្ជះក៏បន្តមកទិញគាត់មានចំនួនកើនឡើងផងដែល។ អ្នកស្រី ស្រីនាងបានឲ្យដឹងបន្ថែមថា ទីផ្សារផាសិនបច្ចុប្បន្ននេះគេពេញនិយមទៅលើភេសជ្ជះ ផាសិនគ្រីម តាំងពីមានភេសជ្ជះ១ប្រភេទនេះមកធ្វើឲ្យតម្លៃផាសិនកើនខ្ពស់ ជាពិសេសអាជីវករដែលលក់ផាសិននៅតាមផ្សារក៏មានសន្ទុះលក់ដាច់ជាងមុន។ តែប្រសិនជាប្រៀបធៀបទៅនិងផាសិនខ្មែរ គឺផាសិនខ្មែរមានរស់ជាតិឆ្ងាញ់ផ្អែមជាង និងមានតម្លៃខ្ពស់ជាងផាសិននាំចូល។ 

 


អ្នកស្រី គុជ សុភា ម្ចាស់ចំការសេរីរាង្គសែនមនោរម្យដាំនៅមណ្ឌលគិរី បានភីអិនអិនដឹងតាមរយះទូរស័ព្ទដៃថា ផាសិននៅមណ្ឌលគិរីនៅតែមានទីផ្សារល្អ ការប្រមូលផលទទួលបានចន្លោះ១តោន ទៅ១កន្លះក្នុង១ឆ្នាំ និងមានផ្គត់ផ្គង់មករាជធានីភ្នំពេញផងដែល។ កសិករដែលដាំផ្លែផាសិនមិនសូវជាសំបូរទេ បើធៀបទៅនិង២ឆ្នាំមុន។

 

 

បើធៀបទៅនិង៥ឆ្នាំមុន ប្រជាពលរដ្ឋតែងនិយមហូបនូវផ្លែផាសិនរបស់ខ្មែរ ដែលបានដាំក្នុងស្រុក បើទោះបីជាមានតម្លៃខ្ពស់ក៏ដោយ។ ស្របពេលបច្ចុប្បន្ននេះ ពលរដ្ឋប្តូរមកញាំផ្លែផាសិនសំបកពណ៍ស្វាយ ដែលជាផ្លាផាសិននាំចូលនិងកំពុងតែពេញនិយមទៅលើភេជ្ជះផាសិនគ្រីម។ អ្នកស្រីបន្តថា ទិន្នផលក្រូចផាសិននេះគឺមានទីផ្សារល្អខ្លាំងណាស់ ហើយអាចលក់បានក្នុងតម្លៃថ្លៃគួរសមដែរ ដោយផ្លែក្រូចធំៗ ជាប្រភេទទិន្នផលលេខ១ លោកអាចលក់បាន៨ពាន់ទៅ១ម៉ឺនរៀល ក្នុង១គីឡូក្រាម ចំណែកផ្លែតូចៗ គឺអាចលក់បានប្រហែល៦ពាន់រៀលក្នុង១គីឡូក្រាម។ 

 

 

 

ផលិតផល ផ្លែក្រូចវល្លិ (ផាសិន) នៅកម្ពុជា មិនអាចផ្គត់ផ្គង់ទីផ្សារក្នុងស្រុកបានគ្រប់តម្រូវកា រខណៈតម្រូវការនៅទូទាំងប្រទេសមានចំនួន ១០តោនក្នុង១ថ្ងៃ ដោយសារតម្រូវការទីផ្សារក្នុងស្រុកច្រើនធ្វើឲ្យកម្ពុជាត្រូវនាំផ្លែផាសិនពីវៀតណាម បន្ថែមចំនួន ៥តោនក្នុង១ថ្ងៃ។

 

 

មន្ត្រីជំនាញកសិកម្ម ជំរុញលើកទឹកចិត្តដល់ប្រជាកសិករ នៅតាមបណ្ដាខេត្ត មណ្ឌលគិរី កោះកុង កំពង់ស្ពឺ បាត់ដំបង កំពត រតន:គិរី កំពង់សោម វាលវែង ខេត្តកំពង់ធំ កំពង់ឆ្នាំង កណ្ដាល និងខេត្តផ្សេងទៀត ឲ្យបង្កើនការដាំដុះផ្លែផាសិនបានច្រើនដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុកឲ្យបានគ្រប់គ្រាន់ រួមចំនែកកាត់បន្ថយការនាំចូល៕ ព្រោះតែដំណាំនេះពឹងផ្អែកលើទីផ្សារក្នុងស្រុក មានតម្លៃថេរ កសិករមិនប្រឈមនិងការខាតបង់ក្នុងការបង្កបង្កើនផល៕

 

 

អត្ថបទ៖ ថុន សុកេតុមាលា រូបភាព៖ អ៊ិន អាត + ឯកសារ 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025