ថ្ងៃអាទិត្យ ទី១៩ ខែមករា ឆ្នាំ២០២៥
ថ្ងៃអាទិត្យ ទី១៩ ខែមករា ឆ្នាំ២០២៥
ប្រទេសចិនបានបណ្តុះបណ្តាលសត្វសុនកមួយក្រុមដំបូងដើម្បីផ្ដល់ជំនួយស្មារតី និងផ្ដល់ភាពសប្បាយរីករាយដល់កុមារដែលកើតជំងឺម្យ៉ាងហៅថាជំងឺអូទីហ្សឹមនៅមុនថ្ងៃរំលឹកទិវានៃការយល់ដឹងពីជំងឺអូទីហ្សឹមលើកទី១៧នៅលើពិភពលោក។
ជំងឺអូទីហ្សឹមគឺជាពិការភាពផ្នែកសរសៃរប្រសាទដែលជាកត្តាមួយធើ្វឱ្យមានបញ្ហានៅក្នុងការរីកលូតលាស់ផ្នែកសមត្ថភាព និងជំនាញជាច្រើនទៀត។ ក្មេងដែលកើតជំងឺនេះតែងតែមិនសូវចេះនិយាយស្ដី ដែលបង្កបញ្ហាប្រឈមនៅក្នុងទំនាក់ទំនងសង្គម។
ទោះជាយ៉ាងណា ការសិក្សាជាច្រើនបានបង្ហាញថា វាមានឥទ្ធិពលវិជ្ជមាននៅពេលសត្វចិញ្ចឹមជាពិសេសគឺសត្វសុនកបានបង្កើតភាពស្និទ្ធស្នាលជាមួយនឹងក្មេងដែលកើតជំងឺនេះព្រោះវាអាចជួយសម្រួលដល់ទំនាក់ទំនងសង្គម និងសុខុមាលភាពផ្លូវចិត្តរបស់ក្មេងប្រភេទនេះកាន់តែប្រសើរឡើង។
ដូច្នេះហើយ ពេលនេះអាជ្ញាធរចិនបានបង្វឹកសត្វសុនកមួយក្រុមដំបូងដើម្បីឱ្យពួកវាស៊ាំងជាមួយនឹងក្មេង និងអាចប្រឡែងលេងជាមួយក្មេងដែលកើតជំងឺអូទីហ្សឹមដោយអនុញ្ញាតឱ្យឆ្កែទាំងនេះអាចទៅលេងផ្ទះរបស់ក្មេងដែលកើតជំងឺនេះផងដែរ។
សត្វសុនកបានដើរតួនាទីដ៏សំខាន់ក្នុងការតភ្ជាប់កុមារដែលមានជំងឺអូទីហ្សឹមទៅកាន់ពិភពលោកកាន់ តែទូលំទូលាយ និងផ្តល់ឱ្យពួកគេនូវការគាំទ្រខាងផ្លូវសតិអារម្មណ៍ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងក្នុងសង្គមព្រមទាំងមានអារម្មណ៍ប្រកបដោយសុវត្ថិភាពផងដែរ។
លោក Chen Qiang អ្នកដឹកនាំកម្មវិធីសុខុមាលភាពសាធារណៈបាននិយាយថា សត្វសុនកបានផ្សារភ្ជាប់យ៉ាងងាយស្រួលជាមួយនឹងកុមារទាំងនេះព្រោះសត្វឆ្កែតែងតែផ្តល់ក្តីស្រឡាញ់ដល់ម្ចាស់របស់វាដោយគ្មានទាមទារលក្ខខណ្ឌណាមួយឡើយ៕
ប្រែសម្រួល៖ ប៉ិច ស៊ីនួន