ថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០២៤

តារាជំនាញក្បាច់គុនល្បុក្កតោ ពេជ្រ ចរណៃ ប្រាប់គម្រោងថតភាពយន្តថ្មីៗក្នុងឆ្នាំ២០២៤

២៤ មេសា ២០២៤ | កម្សាន្ដ

 

មិនត្រឹមតែមានទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ តារាជំនាញក្បាច់គុនល្បុក្កតោ ពេជ្រ ចរណៃ កំពុងត្រូវប៉ាន់ទីផ្សារក្រៅស្រុក ដោយមានគម្រោងថតភាពយន្តថ្មីៗជាច្រើនក្នុងឆ្នាំ២០២៤នេះ។

 

 

មិនចាញ់សិល្បករ-សិល្បការនីផ្សេងៗប៉ុន្មានឡើយ គ្រាន់តែឈានចូលឆ្នាំ២០២៤ភ្លាម តារាសម្តែងស្រីជំនាញគុនល្បុក្កតោ កញ្ញា ពេជ្រ ចរណៃ មានការងារសិល្បៈណែនដៃ ដែលមួយចំនួនសេសសល់ពីឆ្នាំចាស់ ខ្លះទៀតជាការងារថ្មីទើបទទួលបានក្នុងឆ្នាំថ្មីនេះតែម្តង។

 

 

គួរឱ្យចាប់អារម្មណ៍ខ្លាំងជាងនេះទៀតនោះគឺ ចរណៃ ទទួលបានឱកាសថតភាពយន្តអន្តរជាតិជាមួយផលិតករបរទេសដល់ទៅ ៣ រឿងធំៗ។ ក្នុងនោះ មានទាំងរឿងដែលត្រូវចេញទៅសម្តែងនៅក្រៅប្រទេស និងរឿងដែលផលិតករបរទេសមកថតនៅកម្ពុជាយើង។

 

 

តារាជំនាញគុនល្បុក្កតោរូបនេះរៀបរាប់បន្តថា វាជាក្តីស្រមៃដ៏ធំរបស់នាង ដែលចង់ឃើញតារាសម្តែងខ្មែរយើងអាចចូលរួមសម្តែងរឿងឱ្យផលិតករបរទេស ពិសេសប្រភេទរឿង action តែម្តង។ 

 

 

ចរណៃ សូមលើកទឹកចិត្តដល់អ្នកគ្រប់គ្នាឱ្យហាត់រៀនគុនល្បុក្កតោឱ្យច្រើន ដើម្បីជាប្រយោជន៍សម្រាប់ខ្លួនឯង និងសង្គមជាតិ ព្រោះក្បាច់គុនល្បុក្កតោមិនត្រឹមជួយឱ្យយើងមានសុខភាពល្អ តែក៏កំពុងមានទីផ្សារសម្រាប់ផលិតករបរទេសផងដែរ៕

 

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ សុខ ពិសិដ្ឋ និងហ្វេសប៊ុក

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024