ថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០២៤
ថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០២៤
ការប្រគល់រូបសំណាកសម័យអាណានិគមឱ្យអ្នកស្រុកនៅតំបន់ភ្នំនៃប្រទេសកុងហ្គោវិញ ត្រូវបានគេជឿថាអាចរួមចំណែកជួយដល់បរិស្ថានដែលកំពុងរងការបំផ្លាញ តាមរយៈការតាំងពិព័រណ៍ក្នុងតំបន់។
ការច្រៀងដ៏រីករាយបានបន្លឺឡើងតាមជួរភ្នំខៀវស្រងាត់ ខណៈអ្នកស្រុកនៃភូមិតូចមួយនៅភាគខាងលិចសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោបានចេញពីរូងក្រោមដីដើម្បីស្វាគមន៍ការដងហែរូបសំណាក់បុរាណមួយ។
នៅមុខក្បួនដង្ហែ បុរសម្នាក់បានកាន់រូបសំណាក់អ្នកជិះជាន់ក្នុងសម័យអាណានិគមដែលបានបាត់បង់ជាយូរមកហើយ ហើយការវិលត្រឡប់មកវិញនៃរូបសំណាកនេះបានជំរុញកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមសិល្បករក្នុងស្រុកដើម្បីទាមទារយកមកវិញនូវវប្បធម៌ដែលត្រូវបានគេលួចនៅតំបន់នោះ ព្រមទាំងព្រៃឈើដែលបាត់បង់ផងដែរ។
រូបចម្លាក់ឈ្មោះ "Balot" (បាឡត) ត្រូវបានបង្កើតឡើងក្នុងទសវត្សរ៍ឆ្នាំ ១៩៣០ និងតំណាងឱ្យលោក Maximilien Balot អ្នកគ្រប់គ្រងក្នុងសម័យអាណានិគមដែលត្រូវបានសម្លាប់ក្នុងអំឡុងពេលការបះបោររបស់កម្មករនៅឯចំការក្នុងឆ្នាំ ១៩៣១ ។
រូបចម្លាក់នេះសព្វថ្ងៃត្រូវបានចាត់ទុកថាជានិមិត្តរូបនៃការតស៊ូប្រឆាំងនឹងអាណានិគមបែលហ្ស៊ិក និងត្រូវបានបញ្ជូនត្រលប់មកភូមិ Lusanga (លូសានកា) សម្រាប់ការតាំងបង្ហាញរយៈពេលប្រាំមួយខែ បន្ទាប់ពីត្រូវដាក់តាំងនៅឯសារមន្ទីរវិចិត្រសិល្បៈរដ្ឋ Virginia អស់រយៈពេល ៥០ ឆ្នាំ។ ការត្រលប់មកវិញនេះគឺស្របពេលជាមួយនឹងការកើនឡើងសម្ពាធជាសកលលើស្ថាប័នលោកខាងលិចក្នុងការធ្វើមាតុភូមិនិវត្តន៍វត្ថុបុរាណដែលពួកគេបានយកទៅក្នុងសម័យអាណានិគម។
ការត្រលប់មកវិញរបស់រូបសំណាកនេះដែរគឺជាចំណុចកំពូលនៃសកម្មភាពជាច្រើនឆ្នាំដោយសម្ព័ន្ធសិល្បករកុងហ្គោហៅកាត់ CATPC ដែលប្រើប្រាស់ប្រាក់ចំណូលពីស្នាដៃសិល្បៈរបស់ពួកគេ រួមទាំងការលក់រូបភាពឌីជីថលនៃរូបសំណាក Balot ដើម្បីផ្តល់មូលនិធិដល់គម្រោងដាំដើមឈើឡើងវិញជុំវិញភូមិ Lusanga ៕
ប្រែសម្រួល៖ វ៉ាន់ថន