ថ្ងៃអង្គារ៍ ទី១០ ខែធ្នូ ឆ្នាំ២០២៤
ថ្ងៃអង្គារ៍ ទី១០ ខែធ្នូ ឆ្នាំ២០២៤
ជាង ២០ ឆ្នាំក្នុងសិល្បៈតារាចម្រៀង ពៅ សុជាតា មិនដែលចំណាយប្រាក់ក្នុងការកាត់ដេរសម្លៀកបំពាក់ឡើយ ដោយសារមានបុរសខ្លាំងម្នាក់បានជួយនាងពីក្រោយ បើទោះបីជានាងមានឈ្មោះជាមេម៉ាយកូន ២ ក៏បុរសរូបនោះមិនបោះបងនាងចោលដែរ ។
រាល់ពេលចូលរួមកម្មវិធីជួបជុំម្តងៗតារាចម្រៀងមេម៉ាយកូនពីរ ពៅ សុជាតា តែងតែបង្ហាញខ្លួនជាមួយឈុតសម្លៀកបំពាក់ប្រពៃណីយ៉ាងស្រស់ស្អាត ដែលសម្លៀកបំពាក់ទាំងនេះគឺជាស្នាដៃកាត់ដេរដោយផ្ទាល់របស់ឪពុកនាង ។
មកទល់ពេលនេះឪពុករបស់នាងបានកាត់ដេរសម្លៀកបំពាក់ប្រពៃណីសម្រាប់នាងរយៈពេល ២០ ឆ្នាំហើយ បើទាំងបីជាមានឈ្មោះជាមេម៉ាយកូន ២ នាងនៅតែទទួលបានការស្រឡាញ់យ៉ាងកក់ក្តៅពីឪពុក ។
តារាចម្រៀងមេម៉ាយកូនពីររូបនេះបានប្រលូកក្នុងសិល្បៈជាង ២០ ឆ្នាំហើយ កន្លងមកនាងធ្លាប់ចេញទៅសម្តែងនៅក្រៅប្រទេសជាច្រើនទាំង សហរដ្ឋអាមេរិក អូស្រ្តាលី កាណាដា ឬបារាំងជាដើម។ ប៉ុន្តែនៅពេលនាងមានគ្រួសារ បានធ្វើឱ្យកេរ្តិ៍ឈ្មោះធ្លាក់ចុះជាកំហុក ភាគច្រើននាងលេចមុខតែក្នុងកម្មវិធីប្រពៃណីប៉ុណ្ណោះ ។
ជួបជាមួយតារាចម្រៀង ពៅ សុជាតា កាលពីពេលថ្មីៗនេះ នាងបានទម្លាយគ្មានសល់ពីជីវិតឯកជនក៏ដូចជាបុរសខ្លាំងដែលបានជួយកាត់ដេរសម្លៀកបំពាក់យ៉ាងស្រស់ស្អាតសម្រាប់នាងក្នុងរយៈពេល ២០ ឆ្នាំមកនេះ ។
ក្រៅពីបង្ហាញក្តីស្រឡាញ់ចំពោះឪពុករបស់ខ្លួន ពៅ សុជាតា ក៏បានទទួលស្គាល់ថា នាងមានឈ្មោះជាមេម៉ាយ ៩ ឆ្នាំហើយ ហើយក៏មិនទាន់មានគូស្រករថ្មីដែរ នាងប្រឹងប្រែងរាល់ថ្ងៃនេះគឺដើម្បី កូនស្រីទាំងពីរនាក់ ។តារាចម្រៀង ពៅ សុជាតា ក៏ត្រៀមនឹងចេញទៅកើបលុយនៅក្រៅប្រទេសជាថ្មីម្តងទៀតក្នុងពេលឆាប់ៗខាងមុខ បន្ទាប់ពីការងាររកស៊ីខាងផ្នែកសាឡនរបស់ខ្លួនកំពុងជោគជ័យ ។ មិនតែប៉ុណ្ណោះនាងត្រៀមនឹងពង្រើកការងាររកស៊ីឱ្យកាន់តែធំជាងមុន ៕
អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ញិល សុជា