ថ្ងៃសៅរ៍ ទី២៦ ខែមេសា ឆ្នាំ២០២៥

 «គ្រូពេទ្យថងឯក» វគ្គ២ពី Mario Maurer ចាក់បញ្ចាំងនៅ PNN យប់នេះខណៈសាមីខ្លួននឹងចូលរួមកម្មវិធី Thai Star Meet &Greet ចុងសប្ដាហ៍នេះ

១៤ ធ្នូ ២០២៣ | កម្សាន្ដ

“គ្រូពេទ្យថងឯក” វគ្គ២ដែលទស្សនិជន ជាពិសេសហ្វេនៗកំពុងរង់ចាំទស្សនា នឹងចាក់បញ្ចាំងចាប់ពីយប់ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២៣ នេះតទៅហើយនៅលើកញ្ចក់ទូរទស្សន៍ PNN ខណៈតួឯកប្រុសក្នុងរឿងនេះគឺ Mario Maurer នឹងចូលរួមកម្មវិធី Thai Star Meet &Greet ចុងសប្ដាហ៍នេះនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល។

 


ខ្សែភាពយន្តគាភថៃដ៏ល្បីគឺ គ្រូពេទ្យថងឯក វគ្គ២ ដែលទស្សនិកជ និងហ្វេនៗកំពុងរង់ចាំទស្សនា នឹងចាក់បញ្ចាំងផ្លូវការនៅលើកញ្ចក់ទូរទស្សន៍ PNN ចាប់ពីយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ នេះតទៅហើយ ខណៈតួឯកប្រុសក្នុងរឿងនេះគឺ Mario Maurer នឹងមកចូលរួមកម្មវិធីធំប្រចាំឆ្នាំរបស់ PNN Thai Star Meet & Greet នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ចុងសប្ដាហ៍នេះ។

 

 

ការវិលត្រឡប់មកវិញក្នុងវគ្គ២ ជាមួយសាច់រឿងថ្មីប្លែក នឹងផ្តល់ជូននូវចំណីចក្ខុ ប្លែកភ្នែក ប្លែកអារម្មណ៍ ដែលសាច់រឿងទាំងមូល មានការលាយបញ្ចូលគ្នា រវាងសម័យកាលបុរាណ និងវិទ្យាសាស្ត្រ  ដែលមានគម្លាតពីគ្នារយៈពេលរាប់រយឆ្នាំឯណោះ។ 

 

 

ទស្សនិកជន អ្នកទស្សនា នឹងបានទទួលយកនូវបទពិសោធន៍នៃចំណងសាច់រឿង ដែលមានការបង្ហាញពីវិជ្ជាពេទ្យ ដែលមានលក្ខណៈក្បួនព្យាបាលជំងឺ ខុសគ្នាជាច្រើន រវាងការផ្សំថ្នាំបុរាណ និងការប្រើប្រាស់ឧបករណ៍ទំនើបបែបវិទ្យាសាស្ត្រ។ ក្នុងនោះដែរ ក៏មានការបន្ថែមនូវឈុតឆាក ស្នេហា ផ្អែមល្ហែមរវាងតួអង្គ គ្រូពេទ្យដ៏ស្រស់ស្អាត និងកម្លោះពេទ្យបុរាណ ដ៏មានមន្តស្នេហ៍ទៀតផង។  មិនតែប៉ុណ្ណោះ ទស្សនិកជន នឹងបានទទួលយកនូវការទស្សនាពីការបង្ហាញជាមួយនឹង បរិបទក្នុងសង្គមនាសម័យកាលបុរាណកាលមួយ ដោយមានការលាយឡំនូវភក្តីភាពស្នេហាជាតិ និងប្រវត្តិសាស្រមួយចំនួនផងដែរ។ 

 

 

រឿង «គ្រូពេទ្យថងឯក វគ្គ ២» ក៏ជាសាច់រឿងបែបសហសម័យ ពីរសម័យកាលលាយបញ្ចូលគ្នា ដែលក្នុងកាលគ្រានោះ មានដំណាលរឿងមួយ អំពីនិស្សិតពេទ្យម្នាក់ឈ្មោះ បួរ ត្រូវបានបាតុភូតម្យ៉ាង ប្រៀបដូចជាអភិនីហារ បាននាំយកនាងវិលត្រឡប់ទៅកាន់សម័យបុរាណមួយ ក្នុងយុគស្តេច រ៉ាម៉ា ទី ៣ ។ គ្រប់យ៉ាង វាដូចជាថ្មីសម្រាប់នាង សូម្បីតែការរស់នៅ និងសង្គមក្នុងសម័យនោះ គឺខុសប្លែកគ្នា យ៉ាងខ្លាំង ហើយក្នុងពេលនោះ បួរ ក៏បានជួបនឹងសិស្សពេទ្យបុរាណម្នាក់ឈ្មោះ ថង។

 

 

បួរ និងថង តែងតែមិនចុះសម្រុងនឹងគ្នា នូវក្បួនវិជ្ជសាស្ត្រ ព្រោះតែនៅក្នុងសម័យនោះ ការព្យាបាលមនុស្ស គឺមិនដូចជា សម័យទំនើបនេះទេ។ ការប្រកួតប្រជែងគ្នា រវាងក្បួនពេទ្យបុរាណ និងវិជ្ជសាស្ត្រទំនើបរបស់ ថង និងបួរ ក៏បានប្រែក្លាយទៅទំនាក់ទំនងស្នេហាជាមួយគ្នា ហើយពួកគេបានចែករំលែកបទពិសោធន៍វិជ្ជាពេទ្យឲ្យគ្នាទៅវិញទៅមក។

 

ខាងលើនេះ គ្រាន់តែជាការរៀបរាប់ពីដំណើរសាច់រឿងទាំងមូលត្រួសៗតែប៉ុណ្ណោះ ប៉ុន្តែសម្រាប់ការបកស្រាយ ជាមួយនឹងឈុតឆាកពីមួយភាគទៅមួយភាគល្អមើលយ៉ាងណានោះ សូមទស្សនិកជន រង់ចាំទស្សនាការផ្សាយជូននៅក្នុងរឿងភាគថៃ «គ្រូពេទ្យថងឯក វគ្គ ២ »មានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២៣ (ពីថ្ងៃ ចន្ទ ដល់ព្រហស្បតិ៍ វេលាម៉ោង ០៩ យប់ )។ 

 

សម្រាប់សាច់រឿងវគ្គ២នេះ ក៏មានការចូលរួមសម្តែងពីតារាល្បីប្រចាំព្រះរាជាណាចក្រថៃ ដែលរួមមាន លោក Mario Maurer (សម្តែងជាតួអង្គ ពេទ្យ ថង) , កញ្ញា Kimberly Anne Woltemas ( សម្តែងជាតួអង្គ និស្សិតពេទ្យ បួរ) , លោក Masu Junyangdikul (សម្តែងជាតួអង្គ ថងថែ ) , Pat Napapa Thantrakul ( សម្តែងជាតួអង្គ និស្សិតពេទ្យ ផាត) , Chai Chatayodom Hiranyatithi ( សម្តែងជាតួអង្គ ថងខាំ) , Kik Mayurin Pongpudpunth( សម្តែងជាតួអង្គ ភីគុល) និងមានវត្តមានតារាសម្តែងថៃល្បីៗជាច្រើនដួងទៀត។ 

 

ស្របពេលនឹងការចាក់ផ្សាយជាផ្លូវការ ខ្សែភាពយន្តភាគថៃដ៏ល្បីនេះ ទស្សនិកជន ក៏ដូចជាហ្វេនៗ នឹងទទួលបានអារម្មណ៍រំភើប ភ្ញាក់ផ្អើល ជាមួយនឹងវត្តមានតារាសម្តែង តួឯកប្រុសតែម្តង គឺ លោក Mario Maurer នឹងអញ្ជើញមកជួបជាមួយហ្វេន ដែលមានការចូលរួមពីសំណាក់តារាល្បីៗ ប្រចាំព្រះរាជាណាចក្រកម្ពុជា អមដោយការសម្តែងShow សិល្បៈប្លែកៗ ក្នុងព្រឹត្តិការណ៍ដ៏ធំ  «Thai Star Meet &Greet 2023» នៅផ្សារទំនើបជីបម៉ុង ២៧១ មេហ្គាម៉ល នៅថ្ងៃទី ១៦ និង១៧ ខែធ្នូ ឆ្នាំ ២០២៣ ចាប់ពីវេលាម៉ោង ៣ រសៀលតទៅ៕

 

 

អត្ថបទ និងរូបភាព៖ PNN

 

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025