ថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៤

បានអានសៀវភៅ”ទឹកចិត្តឪពុក”របស់អ្នកនិពន្ធល្បីឈ្មោះ ពាន់ ភួងបុប្ផា ធ្វើឱ្យ ខាត់ ស្រីច័ន្ទ ស្រក់ទឹកភ្នែកពេលរំលឹកដល់ឪពុកជាទីស្រឡាញ់ ! 

២៩ ​វិច្ឆិកា ២០២៣ | កម្សាន្ដ

 

 

ស្របពេលលេចមុខក្នុងថ្ងៃសម្ពោធសៀរភៅប្រលោមលោករឿង « ទឹកចិត្តឪពុក » ដែលជាស្នាដៃរបស់អ្នកស្រី ពាន់ ភួងបុប្ជា ស្រាប់តែកញ្ញា ខាត់ ស្រីច័ន្ទ បានស្រកទឹកភ្នែកដោយមិនដឹងខ្លួន នៅពេលដែលរំលឹកដល់ឪពុកជាទីស្រឡាញ់ ។ 

 

 

កញ្ញា ខាត់ ស្រីច័ន្ទ បានស្រកទឹកភ្នែកដោយមិនដឹងខ្លួននៅពេលដែលរំលឹកដល់ឪពុកជាទីស្រឡាញ់ដែលបានទទួលមរណភាពអស់ជាច្រើនឆ្នាំ ដោយសារតែនាងមិនទាន់បានសម្រេចបំណងប្រាថ្នាធំជាមួយឪពុករបស់ខ្លួន ។

 

 

តារារូបនេះ បានបាត់បង់ឪពុកជាទីស្រឡាញ់ជាច្រើនឆ្នាំមកហើយ ដោយសារតែឪពុករបស់នាងបានទទួលមរណភាពដោយសារជំងឺគាំងបេះដូង ។  ជួបជាមួយកញ្ញា នៅក្នុងពិធីសម្ពោធសៀវភៅប្រលោមលោករឿង « ទឺកចិត្តឪពុក » ដែលជាស្នាដៃរបស់អ្នកស្រី ពាន់ ភួងបុប្ជា កាលពីពេលថ្មីៗនេះ បានធ្វើឱ្យនាង ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន បន្ទាប់ពីបានអានសៀវភៅនេះ ក៏ដូចជាពេលដែលរំលឹកដល់ឪពុករបស់ខ្លួន ។

 


កញ្ញា មានអារម្មណ៍ស្តាយខ្លាំងណាស់នៅពេលដែលនាងកំពុងមានឈ្មោះល្បី និង មានប្រាក់ចំណូលដែលអាចជួយជីវភាពគ្រួសារបាន តែបែរជាមិនមានវត្តមានឪពុកនៅក្បែរខ្លួនទៅវិញ ។ តែទោះជាយ៉ាងណា ខាត់ ស្រីច័ន្ទ នៅមានអ្នកម្តាយ និងលោកពូ ជាទីស្រឡាញ់នៅក្បែរខ្លួន និងផ្តល់កម្លាំងចិត្តរាល់ពេលដែលនាងជួបបញ្ហា ។

 

 

ថ្មីៗនេះផងដែរ កញ្ញា ខាត់ ស្រីច័ន្ទ កំពុងជោគជ័យក្នុងការងារ ហើយថែមទាំងទទួលបានការងារថ្មីៗជាបន្តបន្ទាប់ ហើយថែមទាំងបានចំណាយថវិការផ្ទាល់ខ្លួនទិញសិទ្ធគ្រប់គ្រង Miss Grand Cambodia 2024 តំណាងខេត្ត កំពង់ឆ្នាំង ផងដែរ ។ កញ្ញា ខាត់ ស្រីច័ន្ទ សង្ឃឹមថាការងាររបស់នាងនៅក្នុងឆ្នាំ ២០២៤ ខាងមុខនឹងដំណើរការល្អ និងទទួលបានជោគជ័យដូចក្តីរំពឹងរបស់ខ្លួន  ៕ 

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ហ៊ុន សុជាតា 

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024