ថ្ងៃអង្គារ៍ ទី១៥ ខែតុលា ឆ្នាំ២០២៤

ទៅបន្តការសិក្សានៅ សហរដ្ឋអាមេរិក Teen Star International 2022 សំអុល អែនណាអូមី នៅតែមិនបោះបង់វិស័យបវរកញ្ញាដោយប៉ង់ត្រឡប់មិជាថ្មីពេលរៀនចប់

២៩ ​វិច្ឆិកា ២០២៣ | កម្សាន្ដ

 

 

ក្រោយប្រឡងជាប់បាក់ឌុបដោយបាននិទន្ទេស B Miss Teen Star International 2022 សំអុល អែនណា ត្រៀមនឹងចេញទៅបន្តការសិក្សានៅ អាមេរិក ។ តែយ៉ាងណាក្ដីប៉ងប្រាថ្នាក្លាយជាបវរកញ្ញាលំដាប់ប្រទេសមួយរូបនៅតែមាន ដោយកញ្ញាប៉ងត្រឡបើមកជាថ្មីពេលរៀនចប់។

 

 

 

ក្រោយសំងំក្រេបជញ្ជក់ចំណេះដឹងទាំងថ្ងៃទាំងយប់ឥតឈប់ឈរ តារាម៉ូដែលវ័យក្មេងយុវតី សំអុល អែនណាអូមី ទទួលបានលទ្ធផលល្អគួរជាទីគាប់ចិត្ត ដោយនាងបានប្រឡងជាប់និទ្ទេស B ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី៦ វិច្ឆិកា ឆ្នាំ២០២៣ នេះ។ ភាពជោគជ័យដែលបវរកញ្ញាវ័យក្មេងនេះទទួលបាន ជាផ្លូវត្រួសត្រាយឱ្យនាងឆ្ពោះទៅរកអនាគតភ្លឺស្វាងនាពេលអនាគត។

 

 

លោក ម៉ែន និមលរតន៍ នាយកប្រតិបត្តិក្រុមហ៊ុន Cambodia International Models ហៅកាត់ CIM បានបង្ហាញក្តីសោមនស្សរីករាយចំពោះភាពជោគជ័យរបស់តារាម៉ូដែលរូបស្រស់ សំអុល អែនណាអូមី ដែលនេះពិតជាគំរូដ៏ល្អសម្រាប់តារាម៉ូដែលជំនាន់ក្រោយយកទៅអនុវត្តតាម។

 

 

 ជាក់ស្តែង ទោះបីគ្រប់គ្នាស្រលាញ់វិស័យសិល្បៈទាំងវ័យក្មេង ក៏ពុំគួរបោះបង់ការសិក្សាឡើយ ព្រោះចំណេះវិជ្ជាជាស្ពានចម្លងយើងកាន់អនាគតភ្លឺស្វាង។ មិនតែប៉ុណ្ណោះ ចំណេះវិជ្ជាក៏ជាផ្នែកដ៏សំខាន់ក្នុងដំណើរឆ្ពោះទៅរកភាពជោគជ័យក្នុងវិស័យ beauty pageant ផងដែរ។

 

 

 ដូច្នេះលោកសង្ឃឹមថា យុវជន-យុវតីជំនាន់ក្រោយនឹងយក អែនណាអូមី ជាគំរូ ព្រោះនាងមិនត្រឹមតែរៀនពូកែ ប្រឡងបាក់ឌុបជាប់និទ្ទេស B ប៉ុណ្ណោះទេ តែកន្លងទៅ Teen Star Cambodai 2022 រូបនេះ ក៏បានឈ្នះពានរង្វាន់ធំៗចំនួន ៣ ពីការប្រកួតអន្តរជាតិ Teen Star International 2022 នៅប្រទេសថៃ រួមមាន ពាន 3rd Runner up Best In National Costume, 1st Runner up Miss Photogenic និង 1st Runner up Miss Popular vote។នាយកប្រតិបត្តិរូបនេះបានឱ្យដឹងថា បន្ទាប់ពីប្រឡងបាក់ឌុបជាប់និទ្ទេស B តារាម៉ូដែលវ័យក្មេងដ៏ពូកែ សំអុល អែនណាអូមី នឹងចេញទៅបន្តការសិក្សាផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ នៅ Angelo State ,Texas សហរដ្ឋអាមេរិក រយៈពេល ៥ឆ្នាំ ដោយនាងគ្រោងនឹងចេញដំណើរទៅសហរដ្ឋអាមេរិកនៅដើមឆ្នាំ២០២៤ ខាងមុខនេះ។

 

 

ទោះបីជាពេលនេះ ម្ចាស់ពាន 1st Runner up Miss Popular vote ក្នុងកម្មវិធី Teen Star International 2022 ត្រូវចេញទៅបន្តការសិក្សានៅសហរដ្ឋអាមេរិកក៏ពិតមែន តែនាងនឹងត្រឡប់មកអង្រួនវិស័យ beauty pageant វិញម្តងទៀតនៅពេលនាងបញ្ចប់ការសិក្សា ដោយគ្រោងនឹងដាក់ពាក្យចូលប្រកួតកម្មវិធីសម្រស់ធំៗជាច្រើន។នាយកប្រតិបត្តិក្រុមហ៊ុន CIM ចាត់ទុកតារាម៉ូដែលវ័យក្មេង សំអុល អែនណាអូមី ជាគ្រាប់ពេជ្រដ៏មានតម្លៃក្នុងវិស័យ beauty pageant កម្ពុជា។ លោកជឿជាក់ថា គ្រាប់ពេជ្រមួយគ្រាប់នេះនឹងជះពន្លឺភ្លឺចែងចាំងទៅកាន់អ្នកគ្រប់គ្នា ព្រោះនាងមានចំណេះវិជ្ជាជាស្ពានចម្លង បូករួមការប្តេជ្ញាចិត្តខ្ពស់ក្នុងការសម្រេចគោលដៅយ៉ាងច្បាស់លាស់។

 

 

សូមជម្រាបផងដែរថា យុវតី សំអុល អែនណាអូមី ជាសិស្សថ្នាក់ទី១២ នៅសាលាប៊ែលធីអន្តរជាតិ។ កន្លងមកយុវតីឆ្លាតវ័យរូបនេះ ធ្លាប់បានចូលរួមប្រកួតប្រជែងការនិយាយសាធារណៈ (public speaking contest) ជាភាសាអង់គ្លេសជាច្រើន តាំងពីនាងរៀនថ្នាក់ទី៧មកម៉្លេះ។ ចុងក្រោយបង្អស់ អែនណាអូមី បានចូលរួមប្រកួត public speaking contest ដ៏ធំមួយនៅអូឡាំព្យារ ជាលទ្ធផលនាងបានជាប់ចំណាត់ថ្នាក់ Top 6 ក្នុងចំណោមសិស្សានុសិស្ស ៤០នាក់៕
 

 

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច និងផ្តល់ឱ្យ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024