ថ្ងៃច័ន្ទ ទី១២ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃច័ន្ទ ទី១២ ខែឧសភា ឆ្នាំ២០២៥
គណៈកម្មាធិការកំណត់អត្រាការប្រាក់ដ៏មានអំណាចរបស់ ធនាគារកណ្តាលអាមេរិក បានវិនិច្ឆ័យថា វាជាការសមរម្យក្នុងការរក្សាអត្រាការប្រាក់ឱ្យស្ថិតនៅកម្រិតខ្ពស់ សម្រាប់មួយរយៈពេល ដើម្បីដោះស្រាយបញ្ហាអតិផរណា។ នេះបើយោងតាមការចុះផ្សាយដោយ សារព័ត៌មានអន្តរជាតិធំៗជាច្រើន នៅថ្ងៃនេះ។
នៅថ្ងៃទី ១ ខែវិច្ឆិកា ធនាគារកណ្តាលអាមេរិក បានប្រកាសថា ខ្លួនកំពុងរក្សាអត្រាការប្រាក់ក្នុងកម្រិតខ្ពស់បំផុតក្នុងរយៈពេល ២២ឆ្នាំចុងក្រោយ ដោយរំពឹងថា វានឹងធ្វើឱ្យអតិផរណាធ្លាក់ចុះ ទៅតាមគោលដៅរយៈពេលវែងរបស់ខ្លួនចំនួន ២% ដោយមិនធ្វើឱ្យខូចខាតដល់សេដ្ឋកិច្ចខ្លាំងនោះទេ។
ការសម្រេចរបស់ ធនាគារកណ្តាលអាមេរិក បានបង្កើនការរំពឹងទុករបស់ពាណិជ្ជករថា ការដំឡើងអត្រាការប្រាក់ កំពុងឈានទៅរកការផ្អាកដ៏យូរមួយ បើទោះបីជាប្រធានធនាគារកណ្តាលអាមេរិក បានបង្ហើបថា ធនាគារកណ្តាលអាមេរិក បានត្រៀមខ្លួន ដើម្បីដំឡើងអត្រាការប្រាក់ម្តងទៀតប្រសិនបើចាំបាច់។
ធនាគារកណ្តាលអាមេរិក បានបញ្ជាក់នៅក្នុងរបាយការណ៍កិច្ចប្រជុំ ដែលបានចេញផ្សាយថា អ្នកចូលរួមទាំងអស់ បានវិនិច្ឆ័យថា វានឹងជាការសមរម្យសម្រាប់គោលនយោបាយ ដើម្បីរក្សាជំហរតឹងរ៉ឹងមួយរយៈ រហូតដល់អតិផរណា ធ្លាក់ចុះដោយនិរន្តរភាព ឆ្ពោះទៅរកគោលដៅ ២%។
ទោះបីជាការសម្រេចចិត្តរបស់ ធនាគារកណ្តាលអាមេរិក ក្នុងការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុ កើតមានចាប់តាំងពីខែមីនាឆ្នាំមុនក៏ដោយ កំណើនសេដ្ឋកិច្ចអាមេរិកនៅតែរឹងមាំ ហើយទីផ្សារការងារមានការកើនឡើងគួរសម។គួរជម្រាបថា ធនាគារកណ្តាលអាមេរិក បានព្យាករថា សេដ្ឋកិច្ចអាមេរិកនឹងកើនឡើង ២% នៅឆ្នាំនេះ និង ១,៥% នៅឆ្នាំ ២០២៤ខាងមុខ៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ