ថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៤

បញ្ចេញរូបថត Pre-Wedding ប៉ុណ្ណឹងហើយ លី ម៉ារីណា នៅខ្លាចអីទៀត ទើបព្យាយាមលាក់បាំងថ្ងៃរៀបការ ?

១៣ ​វិច្ឆិកា ២០២៣ | កម្សាន្ដ

 

 

កៀកថ្ងៃរៀបការហើយតារាសម្តែងស្រគត់ស្រគំ លី ម៉ារីណា នៅតែព្យាយាមលាក់បាំងពីពេលវេលារៀបការ បើទោះបីជានាងបានបញ្ចេញរូបភាព និង វិដេអូ Pre Wedding របស់ខ្លួនជាផ្លូវការក្តី ។

 

 

តារាសម្តែង និងជាតារាម៉ុដែលខ្ពស់ស្រឡះអ្នកនាង លី ម៉ារីណា បានបញ្ចេញរូបភាព និង វិដេអូ ខ្លះៗក្នុងឈុត Pre Wedding របស់ខ្លួនជាផ្លូវការហើយ រងចាំតែពេលវេលាល្អមកដល់ប៉ុណ្ណោះ។ ប៉ុន្តែអ្វីដែលធ្វើឱ្យមកហាជនមានការងឿងឆ្ងល់នោះ គឺនាងបានព្យាយាមលាក់បាំងមិនបង្ហើបប្រាប់ពីពេលវេលារៀបការរបស់ខ្លួនច្បាស់លាស់នៅឡើយទេ ហាក់បីដូចជានាងខ្លាចអ្វីម្យ៉ាង ។

 

 

 ជុំវិញនៃការលាក់បាំងពីពេលវេលារៀបការរបស់តារាស្រីរូបនេះ ត្រូវបានមហាជនជាច្រើនគិតថាអ្នកនងា ខ្លាចមានអតីតស្វាមីនាងមករករឿង ពីព្រោះកន្លងមកនាងមានរឿងរ៉ាវជាច្រើនជាមួយអតីត ស្វាមី ជាពិសេសរឿងទ្រព្យសម្បត្តិ ។ 

 


ជួបជាមួយតារាសម្តែង លី ម៉ារីណា កាលពីពេលថ្មីៗនេះ នាងបានបង្ហើបប្រាប់ នាងមានគម្រោងរៀបការ និងគូស្នេហ៍របស់ខ្លួនក្នុងឆាប់ៗខាងមុនេះ បន្ទាប់ពីនាងបានថតរូប Pre Wedding ព្រមទាំងបញ្ចប់ការងារ មួយចំនួន ប៉ុន្តែសម្រាប់ពេលវេលាច្បាស់លាស់ គឺនាងសុំលាក់ទុកសិន ។

 

 

 ថ្វីដ្បិតតែ លី ម៉ារីណា មិនទាន់បញ្ជាក់ប្រាប់ពីពេលវេលារៀបការឱ្យមហាជនបានដឹងលឺ ប៉ុន្តែតាមប្រភពស្និទ្ធជាមួយតារាស្រីរូបនេះបានបង្ហើបប្រាប់ថា លី ម៉ារីណា នឹងដឹកដៃគូស្នេហ៍ខ្លួនចូលរោងការនៅក្នុងខែ ធ្នូ ឆ្នាំ ២០២៣ ខាងមុខនេះ ។ មូលហេតុដែលនាងមិនទាន់ចង់បង្ហាញពីពេលវេលារៀបការ នៅក្នុងពេលនេះ គឺដោយសារនាងខ្លាចមានការប្រែប្រួល ឬ មានបញ្ហាអ្វីកើតឡើង ទើបនាងសុំលាក់សិន កៀកថ្ងៃរៀបការមកដល់នាងនឹងប្រកាសជាសាធារណៈ ។

 

 

 គួររំលឹកផងដែរថា លី ម៉ារីណា ធ្លាប់បានបរាជ័យក្នុងការរៀបការចំនួន ២ លើកមកហើយ ហើយនាងនៅតែរំពឹងថា មង្គលការលើកទី ៣ របស់ខ្លួននឹងប្រព្រឹត្តិទៅយ៉ាងរលូន ដោយនាងត្រៀមចំពិធីមង្គលការយ៉ាងធំដុំ តាមប្រពៃណី ខ្មែរ ។ លី ម៉ារីណា នៅតែតារាស្រស់ស្អាត បើទោះបីជានាងមានវ័យជាង ៤០ ឆ្នាំ និង ធ្លាប់រៀបការចំនួន ២ លើកមកហើយក្តី ៕

 

 

 អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ភីអិនអិន និង ហ្វេសប៊ុក 

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024