ថ្ងៃច័ន្ទ ទី២២ ខែកញ្ញា ឆ្នាំ២០២៥
ថ្ងៃច័ន្ទ ទី២២ ខែកញ្ញា ឆ្នាំ២០២៥
“All the Light We Cannot See” បានក្លាយជាភាពយន្តភាគដំបូងរបស់ Netflix ដែលបានតារាសម្ដែងពិការភ្នែកពិតៗមកធ្វើជាតួឯកដែលពិការភ្នែក។អ្នកដឹកនាំរឿងលោក Shawn Levy (ស្ហន លេវី) បានអះអាងថា ភាពយន្តភាគថ្មី “All the Light We Cannot See” ដែលថតតាមប្រលោមលោកល្បីមានចំណងជើងដូចគ្នា នឹងក្លាយជាភាពយន្តធំដំបូងដែលមានតារាសម្ដែងពិការភ្នែក និងម្ញូបភ្នែកធ្ងន់ធ្ងរសម្ដែងជាតួអង្គសំខាន់។
តួឯកស្រីក្នុងរឿងនេះគឺតារាសម្ដែងពិការភ្នែក Aria Mia Loberti (អារៀ មៀ ឡូប៊ើធី) ដោយនាងដើរតួជានារីបារាំងពិការភ្នែកឈ្មោះ Marie-Laure (ម៉ារី ឡ) ដែលបានភៀសខ្លួនចេញពីទីក្រុងប៉ារីសជាមួយឪពុកសម្ដែងដោយ Mark Ruffalo (ម៉ាករ៉ាហ្វាឡូ) មករស់នៅទីក្រុង Saint-Malo (សេន ម៉ាឡូ)។ នាងបានចាប់ផ្តើមការផ្សាយតាមវិទ្យុដោយខុសច្បាប់ស្របពេលសង្គ្រាមលោកលើកទី២ កំពុងផ្ទុះដែលនាំឱ្យខ្លួននាងត្រូវជួបស្ថានភាពគ្រោះថ្នាក់ជាច្រើន។
ថ្វីត្បិតតែភាពយន្តហូលីវូដតែងតែប្រើតួសម្តែងដែលមើលឃើញធម្មតាដើម្បីដើរតួជាតួពិការភ្នែក ប៉ុន្តែអ្នកដឹកនាំរឿង និងជាផលិតករប្រតិបត្តិរឿងនេះគឺលោក Shawn Levy បាននិយាយថា វាមិនមែនជាជម្រើសដែលលោកពិចារណានោះទេ ព្រោះលោកគិតថាវានឹងធម្មជាតិជាងបើជ្រើសរើសអ្នកមានបញ្ហាភ្នែកពិតប្រាកដ។
ភាពយន្តភាគ "All the Light We Cannot See" បានចាប់ផ្ដើមចេញផ្សាយនៅលើ Netflix កាលពីថ្ងៃទី ២ ខែវិច្ឆិកា ៕
ប្រែសម្រួល៖ វ៉ាន់ថន