ថ្ងៃសុក្រ ទី១៩ ខែកញ្ញា ឆ្នាំ២០២៥

តារាស្រី៣រូប បង្អួតសម្រស់គ្នាក្នុងកម្មវិធីតែមួយ មើលទៅទាក់ទាញខ្លាំង!

០៩ តុលា ២០២៣ | កម្សាន្ដ

 

ពិតជាស្រស់ស្អាតខ្លាំងមែនទែន ស្រីស្អាត៣រូប ជាសិល្បកររបស់ Fun Entertainment បានដឹកដៃគ្នាមកបង្អួតសម្រស់ក្នុងពិធីបង្ហាញស្មាតហ្វូនស៊េរីថ្មី Xiaomi 13T Series មើលទៅពិតជាទាក់ទាញខ្លាំង ថែមទាំងបង្ហើបថា ប្រសិនមានឱកាសពួកគេក៏ចង់រួមការងារជាមួយក្រុមហ៊ុនធំនេះផងដែរ។

 


តារាស្រី៣រូប ជាសិល្បករមកពី Fun Entertainment រួមមាន កញ្ញា សួគិ កែវពិពណិ កញ្ញា ភូ ផាត់ធីយ៉ា និងស្រីស្អាត ចន្ធី ដាឡែន បានតុបតែងខ្លួនយ៉ាងស្រស់ស្អាត ចូលរួមពិធីបង្ហាញស្មាតហ្វូនស៊េរីថ្មី Xiaomi 13T Series រួមមាន Xiaomi 13T Pro និង Xiaomi 13T ដែលត្រូវបានរចនា និងវិស្វកម្មសម្រាប់អតិថិជនទូទាំងពិភពលោក កាលពីចុងសប្តាហ៍កន្លងទៅ នៅសណ្ឋាគារ  Hyatt Regency Phnom Penh។

 

 

សោភារូបស្រស់ ធីយ៉ា , ពិពណិ  និង ដាឡែន មើលទៅពិតជាស្រស់ស្អាត ហើយទាក់ទាញខ្លាំងមែនទែន ក្នុងឈុតរ៉ូបពណ៌ខ្មៅ ស័ក្កសមជាយុវវ័យក្នុងយុគៈសម័យឌីជីថល។ក្នុងនោះផងដែរ ស្រីស្អាត ភូ ផាត់ធីយ៉ា  ហៅ Bell បានបង្ហាញអារម្មណ៍រីករាយដែលនាងត្រូវបានក្រុមហ៊ុន Xiaomi អញ្ជើញឱ្យចូលរួមជាភ្ញៀវកិត្តិយសក្នុងពីធីនេះ។

 

 

នាងរំភើបដែលបានឃើញ និងបានប៉ះស្មាតហ្វូនសេរីថ្មីនេះមុនគេ ហើយនាងពិតជាពេញចិត្តនូវការរចនាពណ៌ រូបរាង និងការដាក់បញ្ចូលនូវភាពច្នៃប្រឌិត ជាមួយបច្ចេកវិទ្យា Leica ដែលវាមើលទៅពិតជាស៊ីវិល័យ ស័ក្កសមសម្រាប់ការប្រើប្រាស់ប្រចាំ ពិសេសគុណភាពកម្រិត Pro ដែលផ្តល់នូវលទ្ធភាពរូបភាពដ៏ទាក់ទាញ ជាមួយនឹងការបង្កើតពណ៌ធម្មជាតិ កម្រិតពណ៌ខ្លាំង និងស្រមោល គួរជាទីចាប់អារម្មណ៍តែម្តង។ 

 

 

បន្ទាប់ពីបានឃើញភាពច្នៃប្រឌិត និងបច្ចេកវិទ្យាថ្មីរបស់ Xiaomi 13T Series ជយលាភីលំដាប់រងទី៣ ធីតាឯកសង្ក្រាន្តរដូវកាលទី៤ រូបនេះ និងម៉ូដែលរូបស្រស់ ២នាក់ទៀត សង្ឃឹមថា ថ្ងៃណាមួយពួកគេអាចនឹងមានឱកាសបានរួមការងារជាមួយក្រុមហ៊ុន Xiaomi ដើម្បីមានឱកាសស្វែងយល់ពីបច្ចេកវិទ្យាទំនើបមិនចេះរីងស្ងួតដែលក្រុមហ៊ុននេះនាំមកកាន់ទីផ្សារស្រុកកម្ពុជាយើង៕

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025