ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០២៥
តារាចម្រៀង សុវត្ថិឌី ធារីកា បានចាកចេញពីកម្ពុជា ទៅប្រទេស បារាំង កាលពីព្រឹកមិញនេះ ដើម្បីសម្តែងជូនបងប្អូន ខ្មែរ រាំលេងកម្សាន្តនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌដែលនឹងឈានមកដល់ក្នុងពេលឆាប់ៗ ។តារាចម្រៀងកញ្ញា សុវត្ថិឌី ធារីកា បានចាកចេញពីប្រទេស កម្ពុជា ទៅកាន់ប្រទេស បារាំង ដើម្បីទៅសម្ដែងជូនបងប្អូខ្មែរនៅទនោះក្នុងអំឡុងពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។
មុនពេលឡើងយន្តហោះតារាចម្រៀងរូបនេះ បានប្រាប់ថា នាងពិតជាសប្បាយចិត្តណាស់ដែលបានចេញទៅសម្តែងនៅប្រទេស បារាំង ក្នុងទីក្រុង ប៉ារីស ជាមួយមិត្តសិល្បករ ២ រូបផ្សេងទៀត ដូចជាលោក ម៉ៅ ហាក់ជី និង រតនៈ ពិសី ។
កញ្ញាសង្ឃឹមថា បងប្អូន ខ្មែរ នៅទីនោះនឹងចូលរួមគាំការសម្តែងរបស់នាងច្រើនដូចពេលដែលនាងចេញទៅសម្តែងនៅប្រទេស អូស្រ្តាលី ជាដើម... ជាពិសេសការសម្តែងរបស់នាងលើកនេះគឺក្នុងគោលបំណងដើម្បីរកថវិការដើម្បីជួយដល់ កុមារកំព្រា ជនក្រីក្រ និង ជនពិការ នៅក្នុងស្រុក ខ្មែរ ។
បើតាមគម្រោងតារាចម្រៀង សុវត្ថិឌី ធារីកា និងត្រូវសម្តែងនៅប្រទេស បារាំង ជាច្រើនសប្តាហ៍ ហើយបន្តរហូតដល់បុណ្យភ្ជុំបិណ្ឌ ។ មានបងប្អូន ខ្មែរ នៅទីនោះជាច្រើនត្រៀមនឹងអញ្ជើញកញ្ញា សុវត្ថិឌី ធារីកា ទៅចូលរួមកម្មវិធីផ្សេងៗជាច្រើនទៀត ។
ចាប់តាំងពីតារាចម្រៀង សុវត្ថិឌី ធារីកា បាត់បង់ឪពុកម្តាយ និងក្លាយទៅជាកូនកំព្រាមក នាងបានតស៊ូក្នុងជីវិតដោយមិនខ្លាចការលំបាក មិនថាការងារអ្វីគឺនាងទទួលទាំងអស់ សំខាន់គឺទទួលបានប្រាក់ចំណូលចិញ្ចឹមជីវិត ។
នៅក្នុងឱកាសចេញទៅកើបលុយនៅប្រទេស បារាំង នេះផងដែរ សុវត្ថិឌី ធារីកា ក៏មានគម្រោងការងារជាច្រើនផ្សេងទៀតដែលត្រូវធ្វើ នាងបានប្រាប់ថា បន្ទាប់ពីចប់ការងារនៅប្រទេស បារាំង នាងមានគម្រោងនឹងបន្តចេញទៅសម្តែងនៅប្រទេសផ្សេងៗទៀតនៅក្នុងបំណាច់ឆ្នាំ ២០២៣ និង ដើមឆ្នាំ ២០២៤ ។
អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ភីអិនអិន និង ហ្វេសប៊ុក