ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០២៥

ធ្វើ BA មួយរយៈតារាសិចស៊ី ហ្វាហ្វា កើបលុយយកមកបើកមុខជំនួញថ្មីបង្កើនប្រាក់ចំណូលមុនរៀបការ ! 

២២ កញ្ញា ២០២៣ | កម្សាន្ដ

 

 

មួយរយៈពេលចុងក្រោយនេះតារាសិចស៊ី ហ្វាហ្វា កើបលុយជាមួយការងារធ្វើជា BA ឱ្យក្រុមហ៊ុនជាច្រើន រហូតនាងសន្សំបានប្រាក់ច្រើនគួរសមយកមកបើកហាងលក់គុយទាវទឹកខ្មៅកាលពីពេលថ្មីៗនេះ ដើម្បីបង្កើនប្រាក់ចំណូល ។  

 

 

កញ្ញា ហ្វាហ្វា កំពុងរីកមុខរីកមាត់ជាខ្លាំងក្រោយបានបើកហាងគុយទាវទឹកខ្មៅតាមបំណងប្រាថ្នា មុននឹងនាងសម្រេចចិត្តរៀបការមានគូស្រករ ។ ទន្ទឺមនិងការបើកហាងគុយទាវនេះកញ្ញា សុំផ្អាកពីការងារសម្តែងមួយរយៈដើម្បីមានពេលវេលាគ្រប់គ្រាន់ក្នុងការពង្រឹងអាជីវកម្មដំបូងរបស់ខ្លួន ។ 

 

 

តារាសិចស៊ីរូបនេះ មិនត្រឹមតែជាតារាសម្តែងដែលមានសម្រស់ស្រស់ស្អាតគួរជាទីចាប់អារម្មណ៍ប៉ុណ្ណោះទេ។ នាងថែមទាំងជាតារាដែលមានចរិតរួសរាយរាក់ទាក់ មិនចេះប្រកាន់ខ្លួន សូម្បីតែការសម្តែង នាងមិនដែលប្រកាន់ថា ត្រូវតែថតក្នុងតំណែងជាតួឯកនោះទេ ផ្ទុយទៅវិញ តួរង តួធម្មតា ក៏នាងទទួលស ម្តែងដែរ សំខាន់ឱ្យតែអ្នកដឹកនាំរឿងពេញចិត្តហៅនាងថត ។ 

 


ដោយមើលឃើញថា កញ្ញា មានចរិតល្អ មិនចេះប្រកាន់ខ្លួនបែបនេះហើយ ទើបចុងក្រោយនេះមានបណ្តាផលិតកម្ម និងម្ចាស់ក្រុមហ៊ុនជាច្រើនស្រឡាញ់ពេញចិត្ត ហ្វាហ្វា រហូតហៅនាងថតរឿង ក៏ដូចជាធ្វើជា BA ផ្សព្វផ្សាយផលិតផលជាច្រើន ។

 

 

 ត្រឹមតែរយៈពេលខ្លីសោះ ហ្វាហ្វា អាចសន្សំប្រាក់បានច្រើនគួរសម ដើម្បីទិញ ផ្ទះ និង រថយន្តថ្មី ហើយថ្មីៗនេះនាងទើបតែបោះទុនប្រាក់ដើម្បីបើកហាងគុយទាវទឹកខ្មៅមួយកន្លែង ដើម្បីបង្កើនប្រាក់ចំណូល ។ 

 

 

ខណៈពេលដែលបើកហាងនោះស្រាប់តែលេចវត្តមានបុរសង្ហាវ័យក្មេងម្នាក់នៅក្បែរ កញ្ញា ហ្វាហ្វា រហូតធ្វើឱ្យអ្នកគាំទ្រជាច្រើនគិតថា បុរសរូបនោះគឺជាគូស្នេហ៍ថ្មីកញ្ញា ហ្វាហ្វា យ៉ាងពិតប្រាកដ ។ ចំពោះរឿងនេះកញ្ញា ហ្វាហ្វា បានបញ្ជាក់ប្រាប់ថា តាមពិត ហាងគុយទាវទឹកខ្មៅដែលនាងទើបនឹងបើកនេះ មិនមែនជារបស់នាងតែម្នាក់ឯងទេ គឺមានការចូលហ៊ុន ពីមិត្តភក្តិម្នាក់ ដោយសារនាងមិនមានប្រាក់គ្រប់គ្រាន់ដើម្បីបើករកស៊ីតែម្នាក់ឯងទេ ។ 

 

 

ទន្ទឹមក្នុងការបើកហាងរកស៊ីនេះ ហ្វាហ្វា ក៏បានផ្អាកពីការងារសម្តែងមួយរយៈ ដើម្បីមានពេលវេលាមើលការខុសត្រូវហាងរបស់ខ្លួនឱ្យបានច្រើន ។ ហ្វាហ្វា សង្ឃឹមថា ការងាររកស៊ីនេះទទួលបានជោគជ័យមុននឹងនាងសម្រេចចិត្តរៀបការមានគ្រួសារ ៕     

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ភីអិនអិន និង ហ្វេសប៊ុក 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025