ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០២៥

បុរសសាច់ដុំ ឡៃ ថៃចាន់ មិនទទួលថតរឿងព្រោះត្រៀមខ្លួនចេញទៅប្រកួតកីឡាកាយវប្បកម្មនៅក្រៅប្រទេស 

១៩ កញ្ញា ២០២៣ | កម្សាន្ដ

 

បុរសសាច់ដុំ ឡៃ ថៃចាន់ ឬ នេនថៃ ប្រកាសផ្អាកមិនទទួលថតរឿងដូចមុនទេ ដោយសារតែលោកចង់ទុកពេលវេលាច្រើននៅក្នុងការហ្វឹកហាត់កីឡាកាយវប្បកម្ម ត្រៀមចេញទៅ ដណ្តើមមេដាយនៅក្រៅប្រទេស ។  

 

 

បុរសសង្ហាសាច់ដុំធំ ឡៃ ថៃចាន់ ដែលទស្សនិកជនស្គាល់ថា ជា នេនថៃ នោះ កំពុងហ្វឹកហាត់លត់ដំខ្លួនដើម្បីត្រៀមចេញទៅប្រកួតកីឡាកាយវប្បកម្មនៅក្រៅប្រទេស ដូច្នេះហើយទើបមួយរយៈពេលចុងក្រោយនេះលោកមិនទទួលថតរឿងច្រើនដូចមុន ។ 

 

 

ជួបជាមួយតារាសម្ដែងរូបនេះ នៅក្នុងពិធីក្រុងពាលីថតរឿង « រង់ចាំ » ដែលជាស្នាដៃថ្មីរបស់ផលិតកម្មPartner Pictures លោកបានឱ្យដឹងថា ថ្វីដ្បិតតែមកចូលរួមពិធីក្រុងពាលីនេះ ក៏ពិតមែន តែលោកមិនបានចូលរួមសម្តែងនៅក្នុងរឿងនេះទេ គឺលោកមកជួយគាំទ្រស្នាដៃមិត្តភក្តិ ណាមួយក្នុងរឿងនេះគឺមានបង្កប់ទៅដោយមន្តអាគម ដែលធ្វើឱ្យលោកចង់ដឹងចង់លឺ ។ 

 

 

ស្របពេលដែលបង្ហាញខ្លួនជាមួយមិត្តរួមការងារនៅក្នុងពិធីក្រុងពាលីថតរឿងថ្មីនោះលោក ក៏បានបង្ហើបប្រាប់ពីគម្រោងការងារថ្មីមួយដែលខ្លួនទើបតែចាប់ផ្តើមធ្វើ ដោយលោកត្រៀមខ្លួននឹងទៅចូលរួមប្រកួតកួតកីឡាកាយវប្បកម្មនៅក្រៅប្រទេស ដើម្បីដណ្តើមមេដាយជូនជាតិ ដែលជាក្តីស្រមៃរបស់ខ្លួនជាយូរមកហើយ ។ 

 

 

លោក ឡៃ ថៃចាន់ បានបញ្ជាក់ផងដែរថា កីឡាកាយវប្បកម្ម គឺប្រភេទកីឡាសាច់ដុំ ដែលម្នាក់ៗមានតិចនិកនៃការសម្តែង ឬ បង្ហាញខុសៗគ្នា ដើម្បីទទួលបានការចាប់អារម្មណ៍ពីគណកម្មការ ជាក់ស្តែង ចាប់តាំងពីហាត់កីឡានេះ លោកបានខំប្រឹងប្រែងហ្វឹតហាត់មិនដែលខាន ទី ១ លោកត្រូវត្រៀមគីឡូឱ្យបានត្រឹមត្រូវតាមស្តង់ដារដៃគូប្រកួត ទី ២ លោកត្រូវរៀបចំរបបអាហារ  និងការហាត់ប្រាណឱ្យបានត្រឹមត្រូវ ដើម្បីកុំឱ្យភ្លាស់ស្នៀតនៅពេលដែលកៀកថ្ងៃប្រកួត ។ លោកសង្ឃឹមថា ការខំប្រឹងរបស់លោក អាចនឹងទទួលបានមេដាយណាមួយជូនជាតិ ៕  

 


 

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ហ៊ុន សុជាតា 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025