ថ្ងៃពុធ ទី០៤ ខែតុលា ឆ្នាំ២០២៣
ថ្ងៃពុធ ទី០៤ ខែតុលា ឆ្នាំ២០២៣
តារាល្បីៗជាច្រើន ដូចជាតារាចម្រៀងកាណាដា The Weeknd សមាជិកក្រុមចម្រៀងកូរ៉េ Blackpink Jennie ជាដើមបានចូលរួមសម្ពោធរឿងភាគ “The Idol” នៅមហោស្រពភាពយន្តទីក្រុងកាន។
កាលពីថ្ងៃទី ២៣ ខែឧសភា តារាល្បីៗរួមមាន The Weeknd (ដឹ វីកឃេន), Lily-Rose Depp (លីលី រ៉ូសដេប), Troye Sivan (ត្រយ ស៊ីវ៉ាន) និងជាពិសេសសមាជិក Blackpink Jennie បានបង្ហាញខ្លួននៅលើកម្រាលព្រំក្រហមនៃមហោស្រពភាពយន្តទីក្រុងកាន សម្រាប់ពិធីសម្ពោធបញ្ចាំងភាពយន្ត “The Idol”។
នេះជាលើកទីមួយហើយដែល Jennie បង្ហាញក្នុងនាមខ្លួនជាតារាសម្តែង ប៉ុន្តែនាងបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសាររូបសម្រស់គួរឱ្យទាក់ទាញដូចជាព្រះនាង។ មិនត្រឹមតែជារឿងដំបូងរបស់ Jennie ប៉ុន្តែសម្រាប់តារាចម្រៀង The Weeknd រឿងនេះក៏ជាការប្រឡូកក្នុងការសម្ដែងលើកដំបូងដូចគ្នា។
គួរបញ្ជាក់ថាភាពយន្ត “The Idol” គឺរឿងភាគអាមេរិកដែលនិយាយពីជីវិតតស៊ូ និងរឿងរ៉ាវស្នេហារបស់តារាប៉ុបឈ្មោះ Jocelyn (ចូសេលីន) សម្ដែងដោយកូនស្រីតារាជើងចាស់ Johny Depp គឺតារាស្រី Lily-Rose Depp (លីលី រ៉ូស ដេប) ដោយមានតារាចម្រៀង The Weeknd (ដឹ វីកឃេន) ជាតួឯកប្រុស ហើយ Jennie ដើរតួជាអ្នករាំរបស់តួឯកស្រី។បន្ទាប់ពីការសម្ពោធបញ្ចាំងលើកដំបូងនៅមហោស្រពកាន ភាពយន្តភាគនេះនឹងចេញបញ្ចាំងលើប៉ុស្តិ៍ HBO នៅថ្ងៃទី៤ ខែមិថុនា ខាងមុខនេះ ៕
ប្រែសម្រួល៖ វ៉ាន់ថន