ថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៤

Jimin ក្រុម BTS និង Jisoo ក្រុម BLACKPINK ត្រៀមប៉ះគ្នាលើឆាកតែមួយ

១៧ មីនា ២០២៣ | កម្សាន្ដ

 

 

សមាជិកពីក្រុមចម្រៀងខេប៉ុបដ៏ល្បីពីរក្រុមគឺ Jimin ពីក្រុម BTS និង Jisoo ពីក្រុម BLACKPINK កំពុងត្រៀមចេញអាល់ប៊ុមទោលលើកដំបូងរៀងៗខ្លួន ហើយនឹងឡើងសម្ដែងលើឆាកតែមួយក្នុងពេលឆាប់ៗនេះ។សារព័ត៌មានកួរ៉េនៅថ្ងៃទី១៧ ខែមីនានេះ បានរាយការណ៍ឱ្យដឹងថាតារាចម្រៀង Jimin របស់ BTS និង Jisoo ជាសមាជិក BLACKPINK នឹងឡើងសម្តែងលើឆាកកម្មវិធី SBS 'Inkigayo' (អ៊ិនគីកាយ៉ូ) ដូចគ្នានៅថ្ងៃទី២ ខែមេសាខាងមុខ។

 


នៅថ្ងៃសុក្រនេះ Jimin បានទម្លាក់បទចម្រៀងមួយបទមានចំណងជើងថា 'Set Me Free Pt.2' (សេត មី ហ្រ្វី ផាតធូ) មុនអាល់ប៊ុមទោលដំបូងរបស់គេមានចំណងជើងថា 'FACE' (ហ្វេស) នឹងចេញនៅថ្ងៃទី ២៤ ខែមេសា ដោយមានបទចម្រៀងសរុបចំនួន ៦បទ។បទចម្រៀងដំបូងមានចំណងជើងថា "Set Me Free Pt.2" នេះគឺជាបទប្រភេទហ៊ីបហប ដែលបង្ហាញពីការសម្តែងដ៏មានថាមពលរបស់ Jimin ក៏ដូចជាភាពប៉ិនប្រសប់របស់គេទាំងការច្រៀង និងរ៉េប។

 


សម្រាប់ Jisoo សមាជិកក្រុម BLACKPINK វិញបានគ្រោងចេញបទចម្រៀងទោលដំបូងរបស់នាងមានចំណងជើងថា 'ME' នៅថ្ងៃទី ៣១ ខែមីនា ខាងមុខនេះ ដោយនាងនឹងជាសមាជិកចុងក្រោយរបស់ BLACKPINK ដែលបានចេញអាល់ប៊ុមទោល បន្ទាប់ពីអាល់ប៊ុម LALISA (ឡាលីសា) របស់ Lisa និងអាល់ប៊ុម “R” (អ) របស់ Rosé (រ៉ូសេ) បានចេញក្នុងឆ្នាំ ២០២១ និងបទ "SOLO" របស់ Jennie បានចេញក្នុងឆ្នាំ ២០១៨ ៕
 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024