ថ្ងៃសៅរ៍ ទី១០ ខែឧសភា ឆ្នាំ២០២៥

ប្រធានាធិបតីTrump ផ្ញើរសារទៅ Putin និងZelenskiyឱ្យបញ្ចប់សង្គ្រាម

 

 

បន្ទាប់ពីស្ថានទូតអាមេរិកប្រចាំនៅទីក្រុងកៀវបានព្រមានកាលពីថ្ងៃសុក្រ(៩ឧសភា) ថានឹងកើតមានការវាយប្រហារតាមអាកាសក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ, លោកប្រធានាធិបតីអាមេរិក Donald Trump បាននិយាយថា មេដឹកនាំប្រទេសរុស្ស៊ី និងអ៊ុយក្រែនគួរតែ«បញ្ចប់សង្រ្គាមដ៏ល្ងង់ខ្លៅនេះ»។

 

នៅពេលអ្នកសារព័ត៌មានចោទសួរនៅសេតវិមានថាតើលោកមានសារអ្វីសម្រាប់លោក Putin  ក្រោយការប្រកាសរបស់ស្ថានទូតឬទេ?, លោក Trump បាននិយាយថា សាររបស់លោកសម្រាប់ភាគីទាំងពីរ គឺបញ្ចប់សង្គ្រាមនេះ។ 

 

តាមសេតវិមានឱ្យដឹងថា លោកTrump មានការសន្ទនាល្អ និងមានផលជាមួយលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskiy នៅថ្ងៃព្រហស្បតិ៍។ សេតវិមានបន្តថា លោកTrump សង្ឃឹមភាគីទាំងពីរអ៊ុយក្រែននិងរុស្ស៊ី នឹងឯកភាពនៅសប្តាហ៍ក្រោយចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់រយៈពេល៣០ថ្ងៃ។ 

 

ប្រទេសអ៊ុយក្រែន មានសង្គ្រាមជាមួយប្រទេសរុស្ស៊ី ចាប់តាំងពីខែកុម្ភៈឆ្នាំ២០២២ នៅពេលរុស្ស៊ីលើកទ័ពចូលឈ្លានពានទឹកដីអ៊ុយក្រែនក្រោមប្រតិបត្តិការយោធាពិសេស។ ការឈ្លានពាននេះ ត្រូវបានបណ្តាប្រទេសលោកខាងលិចនិងពិភពលោកថ្កោលទោសនិងបានដាក់ទណ្ឌកម្មយ៉ាងច្រើនប្រឆាំងនឹងប្រទេសរុស្ស៊ី។ 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025