ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

នូ ឧសភា ធ្វើបទចម្រៀងថ្មីចេញពីបេះដូង ទោះលទ្ធផលមិនទទួលបានការគាំទ្រក៏នៅតែប្រឹងធ្វើដោយមិនបោះបង់! 

០១ មីនា ២០២៣ | កម្សាន្ដ

 

ក្រៅពីអាជីពសម្តែង និងបង្ហាញម៉ូដ លោក នូ ឧសភា ក៏ជាតារាចម្រៀងល្បីមួយរូបដែលអាចច្រៀង និងនិពន្ធចម្រៀងដោយខ្លួនឯង ហើយឆាប់ៗខាងមុខលោកត្រៀមនឹងបង្ហាញស្នាដៃចម្រៀងថ្មីមួយដែលប្លែកជាងមុន មិនថាស្នាដៃថ្មីនេះទទួលបានការគាំទ្រ ឬមិនទទួលបានការគាំទ្រក្តី លោកនៅតែបន្តធ្វើចម្រៀងដូចមុនដដែល ។ 

 

 

ស្របពេលត្រៀមខ្លួនបង្ហាញមុខនៅក្នុងរឿងភាគថ្មីរបស់ទូរទស្សន៍ ភីអិនអិន បុរសសង្ហា នូ ឧសភា ក៏ត្រៀមបង្ហាញស្នាដៃចម្រៀងថ្មី ដើម្បីអង្រួញបេះដូងអ្នកគាំទ្រផងដែរ។ ទោះបីជាស្នាដៃថ្មីនោះមិនទទួលបានការគាំទ្រពីទស្សនិកជនក្តី លោកនៅតែបន្តធ្វើចម្រៀងដោយមិនបោះបង់ចោលឡើយ ។

 

 

ស្នាដៃត្រៀមនឹងបង្ហាញទស្សនិកជននេះគឺមានចំណងជើងថា « សង្រ្គាមមហិច្ឆិតា » លោកត្រូវសម្តែងជាមួយតារាស្រី ម៉ូនី វិជ្ជរ៉ា ។ លោកថា ស្នាដៃថ្មីនេះជាបទពិសោធថ្មីមួយដែលលោកមិនធ្លាប់បានសម្តែងពីមុនមក លោកពិតជាពេញចិត្តជាមួយនិងស្នាដៃថ្មីនេះខ្លាំងណាស់ ជាពិសេសបានប៉ះដៃគូដ៏ល្អដូចជាកញ្ញា ម៉ូនី វិជ្ជរ៉ា ។ 

 

 

ក្រៅពីការងារសម្តែង នៅក្នុងឆ្នាំ ២០២៣ តារាល្បីឈ្មោះរូបនេះ ក៏បានត្រៀមផលិតចម្រៀងផ្ទាល់ខ្លួនជាច្រើន ដើម្បីអង្រួញបេះដូងអ្នកគាំទ្រ ទោះបីជាការផលិតចម្រៀងនេះមិនទទួលបានការគំាទ្រពីទស្សនិកជនច្រើនដូចក្តីរំពឹង តែលោក នូ ឧសភា  សប្បាយចិត្ត ដែលបានធ្វើការងារជាទីស្រឡាញ់នេះ ហើយលោកនឹងបន្តធ្វើការងារនេះទៅមុខទៀត ដោយមិនបោះបង់ចោលឡើយ ។  

 


លោក នូ ឧសភា បានបន្ថែមទៀតថា ការធ្វើបទចម្រៀងថ្មី លោកមិនទទួលបានប្រាក់កម្រៃនោះទេ ផ្ទុយទៅវិញលោកបានចំណាយថវិការផ្ទាល់ខ្លួនដើម្បីធ្វើការងារនេះ ពីព្រោះនេះជាការងារក្នុងក្តីស្រមៃ លោកសង្ឃឹមថា ទស្សនិកជននឹងនៅតែស្រឡាញ់ និង គាំទ្របទចម្រៀងថ្មីៗរបស់លោកដែលត្រៀមនឹងចេញក្នុងពេលឆាប់ៗខាងមុខ ៕ 

 

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ហ៊ុន សុជាតា 

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024