ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០២៤

មនុស្សរាប់ម៉ឺនអ្នកចូលមកបេះផ្កាដោយសេរីក្នុងថ្ងៃបុណ្យផ្កាទូលីបនៅហូឡង់

២៥ មករា ២០២៣ | កម្សាន្ដ


 

មនុស្សរាប់ម៉ឺននាក់បានសម្រុកទៅកាន់ក្នុងទីក្រុងអាំស្ទែដាំ ដើម្បីអបអរសាទរទិវាបុណ្យជាតិផ្កាទូលីប ខណៈពួកគេអាចប្រមូលយកផ្កាដោយសេរីនិងឥតគិតថ្លៃ។ ក្រុមអ្នកដាំផ្កាជនជាតិហូឡង់ បានចែកផ្កាប្រមាណ ២សែនដើមដោយឥតគិតថ្លៃ ដើម្បីអបអរសាទរទិវាបុណ្យជាតិផ្កាទូលីប។

 

 

 

ព្រឹត្តិការណ៍នេះត្រូវបានរៀបចំ កាលពីចុងសប្ដាហ៍កន្លងទៅដើម្បីអបអរការចាប់ផ្តើមរដូវកាលលក់ផ្កាទូលីប។ មនុស្សរាប់ម៉ឺននាក់បានសម្រុកទៅកាន់ទីលាន Museumplein (ម្ញូសៀមផ្លេន) ក្នុងទីក្រុងអាំស្ទែដាំ ខណៈពួកគេអាចប្រមូលយកផ្កាដោយសេរីនិងឥតគិតថ្លៃ។

 

 

 

ប្រធានសមាគមអ្នកដាំផ្កាទូលីបនៅហូឡង់ លោក Arjan Smit (អាចាន ស្មីត) បាននិយាយថា ទីផ្សារផ្កាប៉ុន្មានឆ្នាំចុងក្រោយនេះ មានភាពឡើងចុះៗខ្លាំង ដោយសារការរាលដាលជំងឺកូវីដ១៩ និងការកើនឡើងតម្លៃថាមពលបន្ទាប់ពីសង្គ្រាមនៅអ៊ុយក្រែនផង។

 

 


ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានប៉ាន់ប្រមាណថាមនុស្ស ១៨០០០ នាក់បានទៅលេងសួននេះ ដែលពួកគេម្នាក់ៗត្រូវបានអនុញ្ញាតឱ្យរើសផ្កាទូលីបចំនួន ២០ ដើមដោយឥតគិតថ្លៃ។ ផ្កាភាគច្រើនត្រូវបានប្រមូលអស់ក្នុងរយៈពេលមិនដល់បីម៉ោងឡើយ ៕
 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024