ថ្ងៃអង្គារ៍ ទី១៥ ខែតុលា ឆ្នាំ២០២៤
ថ្ងៃអង្គារ៍ ទី១៥ ខែតុលា ឆ្នាំ២០២៤
ទិន្នន័យផ្លូវការបានឱ្យដឹងថា ប្រាក់ចំណូលពីការលក់សំបុត្រកុនកំឡុងពិធីបុណ្យចូលឆ្នាំថ្មីនៅ ប្រទេសចិន បានឈានដល់ 1.8 ពាន់លានយន់ (ស្មើនឹង 265 លានដុល្លារអាមេរិក) គិតត្រឹមថ្ងៃអាទិត្យ។ របាយការណ៍ពីក្រុមហ៊ុនភាពយន្តនិងវប្បធម៌សៀងហៃ Tao Piao Piao (ថាវ ពាវពាវ) បានបង្ហាញថា ការលក់សំបុត្រកុន និងកក់ទុកក្នុងរយៈពេលពេញមួយសប្តាហ៍ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៧ ខែមករា បានឈានដល់ 1.8 ពាន់លានយន់ (ស្មើនឹង 265 លានដុល្លារអាមេរិក) គិតត្រឹមយប់ថ្ងៃអាទិត្យ។
កាលវិភាគនៃភាពយន្តជាច្រើនត្រូវបានកែសម្រួល ដោយរួមមានទាំងភាពយន្តបែបវិទ្យាសាស្ត្រ ភាពយន្តកំប្លែង ភាពយន្តបាញ់ប្រហារ ស៊ើបអង្កេត និងភាពយន្តបែបកីឡា ដែលផ្តល់ជម្រើសច្រើនសម្រាប់អ្នកទស្សនា។ ក្នុងនោះភាពយន្តបែបវិទ្យាសាស្ត្រ The Wandering Earth វគ្គ២ អាចរកចំណូលបានលំដាប់ទីមួយគឺប្រមាណ ៩១លានដុល្លារ ខណៈចំណាត់ថ្នាក់លេខពីរគឺភាពយន្តបែបប្រវត្តិសាស្ត្រ និងកំប្លែង The Full River Red ដែលអាចរកបាន ៨២លានដុល្លារ។
រដូវកាលឈប់សម្រាកចូលឆ្នាំចិន ជាធម្មតាជារយៈពេលរកចំណូលបានច្រើនបំផុតសម្រាប់វិស័យភាពយន្តក្នុងប្រទេសចិន ហើយក្នុងឆ្នាំនេះគឺជាការបើកទ្វារពេញលេញលើកទីមួយចាប់តាំងពីប្រទេសនេះបានបន្ថយចំណាត់ការឆ្លើយតបនឹងការរាលដាលជំងឺ COVID-19 នៅដើមខែធ្នូ។ ទីផ្សារភាពយន្តដែលធ្លាប់ធ្លាក់ចុះ ត្រូវបានគេរំពឹងថានឹងមានការងើបឡើងវិញខ្លាំង ដោយមានការចេញបញ្ចាំងរបស់ភាពយន្តធំៗជាច្រើន ៕
ប្រែសម្រួល៖ វ៉ាន់ថន