ថ្ងៃពុធ ទី០៤ ខែតុលា ឆ្នាំ២០២៣

ផ្អើលរោងភាពយន្ត ថៃ ខណៈទស្សនិកជន យកធុង និងឡាំង ទៅខ្ចប់ប៊ុហ្វេពោតលីង

២៩ ​វិច្ឆិកា ២០២២ | កម្សាន្ដ




ពលរដ្ឋថៃជាច្រើននាក់ បានយកធុងជ័រ និងឡាំងក្រដាសទំហំធំៗមកខ្ចប់ពោតលីង នៅរោងភាពយន្តមួយកន្លែងដែលបានផ្ដល់ជូនបុហ្វេពោតលីង ឬ Popcorn (ផប់ខន) ក្នុងតម្លៃជាង ៥ដុល្លារ។

 



រោងភាពយន្តមួយកន្លែងនៅប្រទេសថៃមានការផ្ដល់ជូនការហូបពោតលីងដោយសេរីក្នុងតម្លៃប្រមាណ ៥,៦ដុល្លារ ដែលការផ្ដល់ជូននេះបានទាក់ទាញអតិថិជនជាច្រើនឲ្យយកធុង និងឡាំងធំៗមកខ្ចប់ពោតលីង។

 

 

ក្នុងចំណោមនោះមានបុរសម្នាក់ឈ្មោះថា Pipat (ភីផាត) បានខ្ចប់ពោតលីងក្នុងធុងចំណុះប្រមាណ៥៧លីត្រយកទៅផ្ទះ ជាការចូលរួមដើម្បីឲ្យអតិថិជនដទៃអាចនឹកឃើញនូវគំនិតប្លែកៗជាមួយការខ្ចប់ពោតលីងរបស់ពួកគេ។

 

 

ជាលទ្ធផលគេឃើញថាមានពលរដ្ឋថៃជាច្រើននាក់ បានយកធុងជ័រ និងឡាំងក្រដាសទំហំធំៗមកខ្ចប់ពោតលីង ខណៈដែលមួយចំនួនបានប្រើឆ្នាំងដាំទឹកស៊ុបទំហំធំៗ។

 

 

សម្រាប់បុហ្វេពោតលីងដែលមានតម្លៃស្មើនឹងសំបុត្រកុនមួយសន្លឹកនេះ ក៏មានមកជាមួយនូវទឹកសូដាដែលអាចចាក់បន្ថែមបាន ដើម្បីបំបាត់ការស្រេកទឹកពីការទទួលទានពោតលីងដែលមានរសជាតិប្រៃផងដែរ៕

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2023