ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

តួរឿង 'Squid Game' ទទួលបានពានកិត្តិយសពីទស្សនាវដ្ដីអង់គ្លេស GQ

១៨ ​វិច្ឆិកា ២០២២ | កម្សាន្ដ


 

កម្មវិធីប្រគល់ពានរង្វាន់ "បុគ្គលប្រចាំឆ្នាំ" របស់ទស្សនាវដ្ដីអង់គ្លេស GQ បានផ្ដល់ពានកិត្តិយសដល់តារាសម្ដែងកូរ៉េ Lee Jung-jae (លី ចុងចេ) ដែលលេចធ្លោតាមរយៈការដើរតួក្នុងភាពយន្តភាគ 'Squid Game' (ស្វីត ហ្គេម)។

 


តារាសម្ដែងកូរ៉េខាងត្បូង Lee Jung-jae (លី ចុងចេ) បានស្ថិតក្នុងចំណោមបុគ្គលដែលទទួលបានការផ្ដល់កិត្តិយសក្នុងកម្មវិធីប្រគល់ពានរង្វាន់ GQ Men Of The Year (ជីឃ្ចូ ម៉េន អហ្វ ដឺ យៀរ) ឆ្នាំ២០២២ នៅទីក្រុងឡុងដ៍។

 

 

តារាសម្ដែងវ័យ៤៩ឆ្នាំ Lee Jung-jae (លី ចុងចេ) ទទួលបានប្រជាប្រិយភាពលំដាប់ថ្នាក់សកលលោកបន្ទាប់ពីបានចូលរួមសម្ដែងក្នុងភាពយន្តភាគកូរ៉េ 'Squid Game' (ស្វីត ហ្គេម) ដែលជាភាពយន្តល្បីជាងគេក្នុងប្រវត្តិសាស្ត្ររបស់សេវាកម្ម Netflix (ណិតផ្លិច)។

 

 

បុគ្គលល្បីដទៃទៀតដែលទទួលបានកិត្តិយសមានដូចជាតារាសម្ដែងស្រី Sydney Sweeney (សីដនី ស្វីនី) តារាសម្ដែប្រុស Andrew Garfield (អេនឌ្រូ ហ្គាហ្វៀល) ប្រធានក្រុមបាល់ទាត់អង់គ្លេស Leah Williamson (លៀ វីលលៀមស៊ុន និងតារារ៉េប Stormzy (ស្តមមី) ជាដើម។ 

 

 

ទស្សនាវដ្តីម៉ូដ និងស្ទីលរបស់បុរសនេះបានអបអរសាទរដល់បុគ្គលជិត ៣០រូបមកពីជុំវិញពិភពលោកនៃវិស័យកម្សាន្ត វប្បធម៌ និងកីឡាសម្រាប់ព្រឹត្តិការណ៍ពានរង្វាន់ GQ Men of the Year (ជីឃ្ចូ ម៉េន អហ្វ ដឺ យៀរ) លើកទី២៥របស់ខ្លួន៕

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024