ថ្ងៃច័ន្ទ ទី០៤ ខែសីហា ឆ្នាំ២០២៥

អ៊ឺរ៉ង់និងប៉ាគីស្ថានពង្រឹងទំនាក់ទំនងហើយថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអ៊ែល

អំឡុងពេលដំណើរទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសប៉ាគីស្ថាននៅថ្ងៃអាទិត្យ(៣សីហា) លោកប្រធានាធិបតីអ៊ឺរ៉ង់ Masoud Pezeshkian បានថ្លែងអំណរគុណចំពោះលោកនាយករដ្ឋមន្ត្រីប៉ាគីស្ថានShehbaz Sharif សម្រាប់ការគាំទ្រប្រទេសរបស់លោកនៅពេលអ៊ីស្រាអ៊ែល និងសហរដ្ឋអាមេរិក បើកការវាយប្រហារលើទីតាំងនុយក្លេអ៊ែររបស់ប្រទេសអ៊ឺរ៉ង់ នៅខែមិថុនា។ 

 

 

 

 

លោក Pezeshkian ទទួលបានការស្វាគមន៍ នៅការិយាល័យនាយករដ្ឋមន្ត្រីដោយកំរាលព្រំក្រហម និងកងការពារកិត្តិយស។ អំឡុងពេលសន្និសីទសារព័ត៌មានរួម លោក Sharif  បានថ្កោលទោសការវាយប្រហារពីសំណាក់ប្រទេសអ៊ីស្រាអ៊ែល និងបាននិយាយថា ប្រទេសអ៊ឺរ់ង់ មានសិទ្ធិគ្រប់យ៉ាងក្នុងការមានអាវុធនុយក្លេអ៊ែរ ស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ។ 

 

លោក Pezeshkian បាននិយាយថា ការឈ្លានពាន និង "សកម្មភាពខុសច្បាប់នៃរបបអ៊ីស្រាអ៊ែលចាំបាច់ត្រូវតែមានឯកភាពក្នុងតំបន់។  

 

មេដឹកនាំទាំង២ បានសន្យាសហការគ្នាជិតស្និទ្ធិ ដែលលោកប្រធានាធិបតីអ៊ឺរ៉ង់Pezeshkian បានផ្តល់អាទិភាពទៅលើសេដ្ឋកិច្ចថា ទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំង២គួរតំឡើងទៅ១០ពាន់លានដុល្លារអាមេរិក។

 

លោកPezeshkian  ក៏បានជួបជាមួយប្រធានាធិបតីប៉ាគីស្ថានAsif Ali Zardariនៅថ្ងៃអាទិត្យផងដែរ។ 
 

 

 

 

 

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025