ថ្ងៃសៅរ៍ ទី០២ ខែសីហា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី០២ ខែសីហា ឆ្នាំ២០២៥
បាក់ដីនៅប្រទេសរុស្ស៊ី ហូរនាំល្បាប់ភក់កាត់ទីក្រុងTyrnyauz នៅថ្ងៃព្រហស្បតិ៍(៣១កក្កដា) បង្ខំឱ្យជម្លៀសមនុស្ស៣៧២នាក់ ។ យោងអាជ្ញាធររុស្ស៊ីឱ្យដឹងនៅថ្ងៃសុក្រ(១សីហា)។
ដោយសារគ្រោះមហន្តរាយបាក់ដីនៅពេលនេះ ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ត្រូវខូចខាត ហើយតំបន់ខ្លះរបស់ទីក្រុងTyrnyauz នៅមិនទាន់មានទឹកប្រើប្រាស់នៅឡើយ។ យោងអ្នកនាំពាក្យក្រសួងកិច្ចការអាសន្នរបស់ប្រទេសរុស្ស៊ី។
សារព័ត៌មានរុស្ស៊ី themoscowtimes ឱ្យដឹងថា ប្រជាជនប្រហែល៣០០០នាក់ មិនមានទឹកស្អាតប្រើប្រាស់។
អាជ្ញាធរុស្ស៊ី បន្តឱ្យដឹងថា អាជ្ញាធរស្ថិតនៅក្នុងការត្រៀមប្រុងជើងការកម្រិតខ្ពស់។ ក្រោយស្ថានភាពមានលំនឹង អាជ្ញាធរនឹងចាប់ផ្តើមសម្អាតល្បាប់ភក់ចេញពីផ្លូវ។ ជាមួយគ្នា អាជ្ញាធររុស្ស៊ី ក៏បានព្រមានផងដែរថា តំបន់នេះនៅតែស្ថិតក្នុងហានិភ័យគ្រោះមហន្តរាយបាក់ដីជាបន្តទៀត។
យ៉ាងណាក៏ដោយ មិនមានដំណឹងពីមនុស្សរងគ្រោះ ស្លាប់ ឬរងរបួសឡើយ។
ប្រែសម្រួល៖ណាវ័ន្ត