ថ្ងៃច័ន្ទ ទី០៤ ខែសីហា ឆ្នាំ២០២៥

ប្រទេសអាហ្សង់ទីនដាក់ឲ្យប្រើប្រាស់រូបគំនូរធំជាងគេលើលោកដើម្បីឧទ្ទិសចំពោះសម្ដេចប៉ាបហ្វ្រង់ស៊ីស

០៤ សីហា ២០២៥ | កម្សាន្ដ

ថ្មីៗនេះ ទីក្រុងឡាផ្លាតា (La Plata) នៅប្រទេសអាហ្សង់ទីន ទើបតែបើកសម្ពោធរូបគំនូរនៅលើជញ្ជាំងដ៏ធំជាងគេបំផុតនៅលើពិភពលោកដើម្បីឧទ្ទិសចំពោះដួងវិញ្ញាណក្ខន្ធរបស់សម្ដេចសង្ឃប៉ាបហ្វ្រង់ស៊ីសដែលបានសោយទិវង្គត។  

 

 

សម្ដេចមានស្រុកកំណើតនៅប្រទេសអាហ្សង់ទីន។រូបគំនូរដែលមានកម្ពស់៥០ម៉ែត្រ និងទទឹង៦ម៉ែត្រត្រូវគេចាត់ទុកជាស្នាដៃសិល្បៈលើផ្ទាំងវិមានដោយវិចិត្រករល្បីឈ្មោះលោកម៉ាទីន.រ៉ុន (Martin Ron) និងក្រុមការងាររបស់គាត់។ លោករ៉ុនប្រាប់ថាយើងកំពុងស្ថិតនៅទីក្រុងឡាផ្លាតា (La Plata) នៅកាច់ជ្រុងផ្លូវ១៤កែងនឹងផ្លូវ៥៤ដែលជាប់នឹងមហាប្រាសាទ និងនៅពីមុខសាលាក្រុង។

 

 

យើងគូររូបសម្ដេចសង្ឃប៉ាបហ្វ្រង់ស៊ីសដែលមានកម្ពស់៥០ម៉ែត្រ និងទទឹង៦ម៉ែត្រ។ រូបគំនូរដ៏គួរឲ្យចាប់អារម្មណ៍១ផ្ទាំងនេះអាចមើលឃើញពីដងផ្លូវ១ចំនួនដែលនៅឆ្ងាយៗ។ រូបនេះត្រូវបានបើកសម្ពោធជាផ្លូវការកាលពីថ្ងៃទី២៦ ខែកក្កដា។ លោករ៉ុនត្រូវគេកោតសរសើរចំពោះស្នាដៃគូររូបគំនូរផ្ទាំងធំៗដើម្បីឧទ្ទិសចំពោះបុគ្គលល្បីៗដែលចាប់កំណើត និងធំដឹងក្ដីនៅប្រទេសអាហ្សង់ទីន។

 

 

ស្នាដៃរបស់គាត់កន្លងមកមានដូចជារូបកីឡាករបាល់ទាត់ម៉េះស៊ី (Messi), ម៉ារ៉ាដូណា (Maradona) និងបែលក្រាណូ (Belgrano)។ ហេតុនេះ ការគូររូបលើកនេះឧទ្ទិសចំពោះសម្ដេចសង្ឃជាការពង្រីកទស្សនវិស័យរបស់លោកឲ្យកាន់តែធំទូលាយ។

 

 

គាត់ថ្លែងបន្តទៀតថាលើសពីរូបសំណាកសត្វលលកដែលតំណាងឲ្យសន្តិភាព និងវិញ្ញាណបរិសុទ្ធ, រូបគំនូរនេះជាការផ្សារភ្ជាប់រវាងសម្ដេចសង្ឃ និងមេឃា ដែលជាហេតុញ៉ាំងឲ្យរូបគំនូររបស់ព្រះអង្គរឹតតែស្រស់ស្អាត។

 

 

លើសពីការតំណាងជានិមិត្តរូប, ការគូររូបគំនូរនេះមិនមែនងាយស្រួលប៉ុន្មានឡើយព្រោះបណ្ដោយ និងទទឹងនៃរូបគំនូរមានទំហំធំខុសពីធម្មតា។លោករ៉ុនកត់សម្គាល់ថារូបទំហំ៥០គុណនឹង៦ម៉ែត្រមិនងាយស្រួលគូរទេព្រោះមានកម្ពស់ខ្ពស់ពេក។ លោករ៉ុន និងក្រុមការងាររបស់គាត់៤នាក់ធ្វើការដោយមិនសូវបានឈប់សម្រាករយៈពេលពី២០-២២ថ្ងៃទម្រាំគូរហើយដោយប្រើទឹកថ្នាំអស់ប្រហែលបីរយលីត្រ៕

 

 

ប្រែសម្រួល៖ អន សំអាង

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025