ថ្ងៃសុក្រ ទី១០ ខែឧសភា ឆ្នាំ២០២៤

ប៊ី សុធារី កាន់តែមមាញឹកការងារ ខណៈការប្រកួត Miss Charm 2023 កាន់តែខិតជិតមកដល់!

០៩ ​វិច្ឆិកា ២០២២ | កម្សាន្ដ

 

ក្រោយចំណាយពេលរង់ចាំអស់រយៈពេលជិត៣ឆ្នាំ ទីបំផុតកម្មវិធី Miss Charm 2023 ដែលកញ្ញា ប៊ី សុធារី នឹងតំណាងឱ្យកម្ពុជា គ្រោងរៀបចំឡើងហើយ នៅដើមឆ្នាំ២០២៣ខាងមុខ។ ខណៈការប្រកួតកាន់តែខិតជិតមកដល់ ប៊ី សុធារី ក៏មមាញឹកការងារកាន់តែខ្លាំង។


បន្ទាប់ពីត្រូវពន្យាពេលប្រមាណជិត៣ឆ្នាំព្រោះតែបញ្ហាការរាតត្បាតជំងឺកូវីដ១៩លើសកលលោក នៅទីបំផុតកម្មវិធី Miss Charm 2023 គ្រោងប្រារព្ធរៀបចំនៅដើមឆ្នាំ២០២៣ ខាងមុខនេះហើយ លើទឹកដីប្រទេសវៀតណាម។ នេះបើយោងតាមការឱ្យដឹងរបស់ កញ្ញា ប៊ី សុធារី ជា Miss Charm Cambodia 2022។

 


សុធារី គ្មានភាពរុញរាចំពោះការប្រកួតនេះទេ ផ្ទុយទៅវិញនាងរំភើបដែលការប្រកួតនេះជិតចាប់ផ្តើម ព្រោះនាងចំណាយពេលរង់ចាំការប្រកួតនេះយូរណាស់ហើយ។ នាងបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការនាំយកកម្ពុជាទៅលើឆាកអន្តរជាតិម្តងទៀត ក្នុងកម្មវិធី Miss Charm ដែលជាកម្មវីធីប្រកួតប្រជែងសម្រស់មួយដែលមានទម្រង់បែបបទច្បាស់លាស់។

 


មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា កញ្ញា ប៊ី សុធារី បានចេញចូលប្រទេសវៀតណាម ញឹកញាប់ ថែមទាំងបង្ហាញខ្លួនក្នុងកម្មវិធី Fashion Show ធំៗនៅទីនោះថែមទៀតផង។ លើកឡើងពីចំនុចនេះ ត្រូវសាម៉ីខ្លួនឱ្យដឹងថា នេះមិនមែនជាលើកទី១ទេដែលនាងមានឱកាសបានចូលរួមក្នុងកម្មវិធី Fashion Show នៅប្រទេសវៀតណាម ហើយឆាប់ៗនេះនាងក៏មានការងារផ្សេងទៀតជាមួយខាងប្រទេសវៀតណាមផងដែរ ដូចជា ថតម៉ូដសម្លៀកបំពាក់ឱ្យ Brand ក៏ដូចជាថតប៉្រូម៉ូតឱ្យគ្លីនិកធ្មេញនៅវៀតណាមផងដែរ។ 

 


ក្រឡេកមកទីផ្សារក្នុងស្រុកវិញ សុធារី បានកំពុងត្រៀមថតភាពយន្តភាគខ្នាតធំមួយ ក្នុងតំណែងតួអង្គដ៏សំខាន់ម្នាក់ក្នុងរឿងនេះ។ តារាម៉ូដែលទើបបោះជំហានចូលវិស័យភាពយន្តនេះថា ពេលនេះនាងកំពុងចាប់ចិត្តជាមួយវិស័យភាពយន្ត បើទោះបីជាការថតរឿងត្រូវចំណាយពេលច្រើន ត្រូវរងកំដៅថ្ងៃ និងមានភាពលំបាកច្រើនយ៉ាងណាក្តី ក៏នាងព្យាយាមសម្តែងឱ្យបានល្អបំផុត។

 


តាមអ្វីដែលបានរៀបរាប់ខាងលើនេះ សបញ្ជាក់ឱ្យឃើញថា ខណៈការប្រកួតកាន់តែរំកិលខិតជិតមកដល់ កញ្ញា ប៊ី សុធារី មមាញឹកការងារកាន់តែខ្លាំង។ ទោះមមាញឹកការងារផ្សេងច្រើនក៏ពិតមែន តែ ប៊ី សុធារី មិនចោលវិស័យម៉ូដែលជាគ្រឹះនៃសិល្បៈរបស់នាងនោះទេ ដោយនាងនៅតែបង្ហាញវត្តមានក្នុងកម្មវិធី Fashion Show ដូចដើម៕

 

 


អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024