ថ្ងៃព្រហស្បតិ៍ ទី២៨ ខែ​វិច្ឆិកា ឆ្នាំ២០២៤

ផលិតករ Tim Burton រីករាយនឹងសហការជាមួយ Johnny Depp ម្ដងទៀត

០៣ ​វិច្ឆិកា ២០២២ | កម្សាន្ដ

 

ដៃគូចាស់របស់តារាសម្ដែង Johnny Depp (ចននី ឌេប) គឺផលិតករភាពយន្តលោក Tim Burton (ធីម ប៊័រតុន) បាននិយាយថាលោករីករាយនឹងសហការជាមួយ Johnny Depp ម្ដងទៀតប្រសិនបើមានឱកាសល្អ។

 


ផលិតករភាពយន្តលោក Tim Burton (ធីម ប៊័រតុន) និយាយថា លោករីករាយក្នុងការធ្វើការជាមួយតារាសម្ដែង Johnny Depp (ចននី ឌេប) ម្តងទៀតប្រសិនបើឱកាសល្អមកដល់។

 

 

ការលើកឡើងរបស់ លោក Tim Burton (ធីម ប៊័រតុន) គឺនៅពេលដែលលោកចូលរួមមហោស្រពវប្បធម៌ប៉ុបនៅប្រទេសអ៊ីតាលី ដើម្បីផ្សព្វផ្សាយភាពយន្តភាគថ្មីរបស់ខ្លួនមានចំណងជើងថា "Wednesday” (វេតណេសដេ) ដែលចាក់ផ្សាយលើសេវាកម្ម Netflix។

 

 

គួរបញ្ជាក់ថាតារាសម្ដែង Johnny Depp (ចននី ឌេប) កំពុងតែខិតខំស្ដារកេរ្តិ៍ឈ្មោះឡើងវិញ ក្រោយពីបានឆ្លងកាត់រឿងរ៉ាវក្ដីក្ដាំដ៏ក្ដៅគគុកជាមួយអតីតភរិយាជាតារាសម្ដែងស្រី Amber Heard (អេមប៊ឺ ហឺត)។ កាលពីខែមិថុនា Johnny Depp (ចននី ឌេប) ទទួលបានជ័យជម្នះពីសង្គ្រាមក្ដីក្ដាំជាមួយអតីតភរិយា ដែលបានចោទប្រកាន់លោកថាបានប្រើប្រាស់អំពើហិង្សា។

 

 

តាំងពីឈ្នះក្ដីមក តារាវ័យ ៥៩ឆ្នាំរូបនេះបានចេញសម្ដែងនៅក្នុងកម្មវិធីតន្ត្រីទេសចរណ៍ជាមួយតារាចម្រៀងអង់គ្លេស Jeff Beck (ជេហ្វ ប៊េក) និងត្រៀមខ្លួនដឹកនាំថតភាពយន្តបែបជីវប្រវត្តិថ្មីមួយមានចំណងជើងថា "Modigliani" (ម៉ូឌីកលីអានី) និងត្រៀមសម្ដែងក្នុងភាពយន្តបារាំងមួយផងដែរ។

 

 

កន្លងមកផលិតករ Tim Burton (ធីម ប៊័រតុន) និងតារាសម្ដែង Johnny Depp (ចននី ឌេប) បានសហការគ្នាផលិតភាពយន្តជាច្រើនគឺចាប់តាំងពីអំឡុងឆ្នាំ១៩៩០មកម្ល៉េះ៕

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024