ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០២៤

Marvel ចេញផ្សាយវីដេអូ Trailer ផ្លូវការរបស់រឿង Black Panther វគ្គថ្មី

០៥ តុលា ២០២២ | កម្សាន្ដ


 

ផលិតកម្ម Marvel (ម៉ាវល) បានចេញផ្សាយវីដេអូ Trailer ផ្លូវការសម្រាប់ភាពយន្ត Black Panther (ប្លេក ផេនធើ) វគ្គថ្មី ដោយមានបង្ហើបពីវត្តមានតួអង្គថ្មីៗមួយចំនួនដែរ។

 


វីដេអូ Trailer របស់ភាពយន្ត 'Black Panther: Wakanda Forever' (ប្លេក ផេនធើ វគ្គ វ៉ាកានដា ហ្វ័រអេវើ) បានចេញផ្សាយជាផ្លូវការ រយៈពេលមួយខែមុនការចាក់បញ្ចាំងតាមរោងភាពយន្ត។

 

 

វីដេអូ Trailer នេះបានបង្ហាញពីការទម្លាប់ខ្លួនរបស់ជនជាតិ Wakanda (វ៉ាកានដា) ចំពោះការបាត់បង់ជីវិតរបស់ស្ដេច T'Challa (ថាឆាលឡា) ដែលជា វីរបុរស Black Panther (ប្លេក ផេនធើ)។

 

 

លើសពីនេះក៏បានបង្ហាញពីភាពតានតឹងរបស់ប្រទេស Wakanda (វ៉ាកានដា) ជាមួយតួអង្គថ្មីឈ្មោះថា Namor (ណាម័រ) សម្ដែងដោយតារាសម្ដែង Tenoch Huerta (ធីណុច វ៉ែតា) ដែលជាមេដឹកនាំនៃក្រុមជនជាតិដែលរស់នៅក្នុងទឹក។ 

 

 

បន្ថែមពីនេះក៏ឃើញមានការបង្ហាញតួអង្គថ្មីៗមួយចំនួនដូចជាតួអង្គ Riri Williams (រីរី វីល្លៀម) សម្ដែងដោយតារាស្រី Dominique Thorne (ដូមីនីក ថន) ដែលក្នុងសៀវភៅត្លុករូបគេគឺជាអ្នកស្នងតំណែងវីរបុរស Iron Man (អាយរ៉ន ម៉េន) រួមនឹងវត្តមានរបស់តួអង្គ Aneka (អាណេកា) សម្ដែងដោយតារាស្រី Michaela Coel (មីខេឡា ខូអេល) ផងដែរ។

 

 

វីដេអូ Trailer នេះបានបញ្ចប់ជាមួយការពញ្ញាក់អារម្មណ៍ធំមួយ ដោយមានតួអង្គមនុស្សស្រីម្នាក់បានស្លៀកពាក់ជាវីរបុរស Black Panther (ប្លេក ផេនធើ)។

 

 

ភាពយន្ត 'Black Panther: Wakanda Forever' (ប្លេក ផេនធើ វគ្គ វ៉ាកានដា ហ្វ័រអេវើ) នេះ នឹងចាប់ផ្ដើមការចាក់បញ្ចាំងនៅសហរដ្ឋអាមេរិកនាថ្ងៃទី១១ ខែវិច្ឆិកា ក្នុងនាមជាភាពយន្តចុងក្រោយនៃដំណាក់កាលទីបួនរបស់ចក្រវាឡ MCU (អឹមស៊ីយូ)៕

 

 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024