ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

ការប្រកួតសង់ប៉មធ្វើពីមនុស្សធំបំផុតនៅអេស្ប៉ាញទាក់ទាញអ្នកចូលមើលរាប់ម៉ឺននាក់

០៤ តុលា ២០២២ | កម្សាន្ដ


 

ការប្រកួតសង់ប៉មធ្វើពីមនុស្សរបស់ជនជាតិភាគតិចកាតាឡាន បានវិលត្រឡប់មកវិញក្រោយពីជំងឺកូវីដ១៩បានស្ងប់ស្ងាត់ ក្រោមការចូលរួមរបស់ទស្សនិកជនជាង ១ម៉ឺននាក់។

 


ទស្សនិកជនប្រមាណជាង ១ម៉ឺននាក់ បានចូលរួមទស្សនាការប្រកួតសង់ប៉មធ្វើអំពីមនុស្ស ដែលជាការប្រកួតបែបប្រពៃណីរបស់ជនជាតិភាគតិចកាតាឡាន នៃប្រទេសអេស្ប៉ាញ។

 

 

ក្នុងការប្រកួតនេះ គេឃើញអ្នកដែលចូលរួមឡើងឈរលើស្មាគ្នាទៅវិញទៅមក ដោយក្រុមនីមួយៗមានគោលដៅតែមួយគឺសង់ប៉មមនុស្សដែលមានកម្ពស់ខ្ពស់ជាងគេ និងមានលក្ខណៈស្មុគស្មាញជាងគេ។

 


ក្រុមប្រកួតមកពីតំបន់ Vilafranca (វីឡាហ្រ្វង់កា) ក្នុងប្រទេសអេស្ប៉ាញ បានយកឈ្នះក្រុមចំនួន ៤០ដទៃទៀត យកតំណែងលេខមួយ និងទទួលបានប្រាក់រង្វាន់ប្រមាណជាង ១៥០០០ដុល្លារ។ 

 


នេះគឺជាការប្រកួតដំបូងដែលបានកើតឡើង ចាប់តាំងពីពេលដែលជំងឺកូវីដ១៩បានឆ្លងរាតត្បាត ដោយកម្មវិធីនេះបានប្រារព្ធឡើងជាលើកដំបូងតាំងពីឆ្នាំ ១៩៣២ ហើយការប្រកួតតែងបានប្រារព្ធឡើងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ ១៩៧០។

 


គួរបញ្ជាក់ថាប៉មមនុស្សត្រូវបានដាក់បញ្ចូលក្នុងបញ្ជីវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូក្នុងឆ្នាំ២០១០ ជាផ្នែកសំខាន់នៃអត្តសញ្ញាណវប្បធម៌របស់ជនជាតិភាគតិចកាតាឡាន៕

 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024