ថ្ងៃច័ន្ទ ទី២៩ ខែកញ្ញា ឆ្នាំ២០២៥

ចូលវ័យ​ ២៨​ ឆ្នាំ អែត វីន ចាស់ទុំជាងមុនឈប់ខ្វល់រឿងស្នេហាទុកពេលធ្វើការដើម្បីសម្រេចបំណងប្រាថ្នាធំនៅបំណាច់ឆ្នាំនេះ  !

២៧ កញ្ញា ២០២២ | កម្សាន្ដ

 

ពេលនេះជីវិតតារាសម្តែងរូបសង្ហាលោក អែត វីន ចាប់ផ្តើមមានពន្លឺនៅក្នុងវិថីសិល្បៈឡើងវិញហើយ ក្រោយពីធ្លាក់ដល់ចំណុចសូន្យក្នុងពេលជាច្រើនឆ្នាំ ។ ស្ថិតក្នុងវ័យ ២៨​ ឆ្នាំ តារារូបនេះសង្ឃឹមថា បំណងប្រាថ្នាធំរបស់ខ្លួននឹងបានសម្រេចក្នុងពេលឆាប់ៗ បន្ទាប់ពីលោកសម្រេចចិត្តទុកបេះដូងឱ្យនៅទំនេរឈប់ខ្វល់ពីរឿងស្នដហាតទៅទៀត។

 

 

បំណងប្រាថ្នាធំដែលបុរសសង្ហាខាងលើកំពុងប្រឹងប្រែងឈោងចាប់នេះ គឺលោកត្រៀមខ្លួន ដើម្បីធ្វើការងារមួយនៅបំណាច់ឆ្នាំនេះ ពីព្រោះថាគម្រោងការងារនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់លោកដើម្បីកសាងកេរ្តិ៍ឈ្មោះក្នុងសិល្បៈឡើងវិញ ។ ទាំងការងារថតភាពយន្តខ្នាតធំ និង ការចូលរួមប្រកួតនៅក្នុងកម្មវិធីធំមួយ ពេលនេះការងារទាំងពីរកំពុងត្រៀមនឹងចេញផ្លែផ្កាហើយ ។ 

 

 

ដើម្បីការងារទាំងពីរនេះ អេដ វីន សុខចិត្តឈប់គិតពីរឿងស្នេហា និង ទុកបេះដុងឱ្យនៅទំនេរ ព្រោះមិនចង់ជួបរឿងបរាជ័យធ្ងន់ធ្ងរដូចជាស្នេហាដំបូង ដូចទស្សនិកជនដឹងស្រាប់ហើយថា នៅពេលដែលលោក អេដ វីន ជួបរឿងស្នេហាមិនសមបំណងនាពេលកន្លងមក បានធ្វើឱ្យជីវិតលោកធ្លាក់ដល់សូន្យ ស្ទើរតែងើបមុខមិនរួចក្នុងវិស័យសិល្បៈ ។

 

 

លោក អែត វីន បានឱ្យដឹងថា ពេលនេះការងារដែលលោករំពឹងទុកនោះ កំពុងដំណើរការបាន ៥០ ភាគរយហើយ ហើយលទ្ធផលនឹងដឹងនៅបំណាច់ឆ្នាំ ២០២២ នេះ តែទោះជាយ៉ាងណាលោករំពឹងថា ការងារទាំងពីរនេះអាចនឹងដំណើរការទៅរលូនព្រមគ្នា ។

 

 

ស្ថិតក្នុងវ័យ ២៨ ឆ្នាំ អែត វីន មានអារម្មណ៍ថា ខ្លួនចាស់ទុំជាងមុនច្រើន ដូច្នេះលោកមិនបណ្តោយខ្លួនឱ្យធ្លាក់ទៅក្នុងជីវិតស្នេហាដូចមុនទេ លោកថា ឈឺម្តងហើយត្រូវចាំទុក ពេលនេះលោកសុំធ្វើអ្វីដើម្បីខ្លូនឯង ជាងធ្វើដើម្បីអ្នកដទៃ ពីព្រោះពេលឈឺចាប់ម្តងៗគ្មាននរណាមកឈឺជាមួយយើងទេ ។​​​ លោក អែត វីន ក៏ត្រៀមនឹងបង្ហាញមុខមាត់ថ្មីនៅក្នុងស្នាដៃថ្មីព្រមទាំងជាមួយនិងការលេចមុខក្នុងកម្មវិធីធំមួយផងដែរ ៕

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ PNN

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025