ថ្ងៃអាទិត្យ ទី២៨ ខែកញ្ញា ឆ្នាំ២០២៥
ថ្ងៃអាទិត្យ ទី២៨ ខែកញ្ញា ឆ្នាំ២០២៥
លោក Donald Trump ប្រធានាធិបតិអាមេរិក បាននិយាយថា លោក ប្រហែលលុបចោលទណ្ឌកម្មប្រឆាំងនឹងឧស្សាហកម្មការពារជាតិរបស់ប្រទេសទួគី នាពេលឆាប់ៗនេះ ប្រសិនបើជំនួបរវាងលោកនិងលោកប្រធានាធិបតីទួគី Tayyip Erdoganនៅការិយាល័យពងក្រពើនៅថ្ងៃព្រហស្បតិ៍(២៥កញ្ញា) ទទួលបានជោគជ័យ។
ទណ្ឌកម្មលើវិស័យឧស្សាហកម្មការពារជាតិរបស់ប្រទេសទួគី ត្រូវបានដាក់បន្ទាប់ពីទួគីកាលពីឆ្នាំ២០១៩បានទិញប្រព័ន្ធការពារមីស៊ីលS-400របស់ប្រទេសរុស្ស៊ី។ ចំពោះបញ្ហានេះត្រូវបានរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន យល់ឃើញថាជា ដំណើរផ្ទុយគ្នានិងប្រព័ន្ធរបស់អង្គការណាតូ។
លោកប្រធានាធិបតីទួគីErdogan កំពុងស្វែងរកការបន្ធូរបន្ថយទណ្ឌកម្មនេះ។
ប្រធានាធិបតិTrump បាននិយាយដូច្នេះ «យើងស្ថិតនៅក្នុងអង្គការណាតូតែមួយ។ ហើយតើអ្នកដឹងទេ ឥឡូវនេះពួកគេ កំពុងចំណាយ៥ភាគរយនៃលិតផលក្នុងស្រុកសរុបGDP។ គ្មាននរណាម្នាក់គិតថាអាចទៅរួចទេ ហើយពួកគេបានឯកភាពកាលពី៦ខែមុនពេលដែលខ្ញុំនៅទីនោះ។ ហើយទំនាក់ទំនងរបស់ពួកយើង គឺល្អខ្លាំងណាស់»។
ក្តីសង្ឃឹមរបស់លោកប្រធានាធិបតីទួគី Erdogan សម្រាប់ទំនាក់ទំនងកាន់តែប្រសើរឡើង គឺផ្តើមចេញពីជំហរដ៏កក់ក្តៅរបស់លោក Trump ចំពោះរដ្ឋាភិបាលទីក្រុងម៉ូស្គូ និងការប្រាស្រ័យទាក់ទងផ្ទាល់ខ្លួនរបស់លោកជាមួយមេដឹកនាំទួគី បានបង្ហាញពីភាពផ្ទុយគ្នាចំពោះគោលនយោបាយរបស់អតីតប្រធានាធិបតីអាមេរិកលោក Joe Biden ដែលទុកប្រទេសទួគីឱ្យនៅឆ្ងាយដោយសារទំនាក់ទំនងទួគីនិងរុស្ស៊ី។
ប្រែសម្រួល៖ណាវ័ន្ត