ថ្ងៃអាទិត្យ ទី២៨ ខែកញ្ញា ឆ្នាំ២០២៥
ថ្ងៃអាទិត្យ ទី២៨ ខែកញ្ញា ឆ្នាំ២០២៥
លោក Anutin Charnvirakul នាយករដ្ឋមន្ត្រីថៃ បាននិយាយនៅថ្ងៃពុធ(២៤កញ្ញា) លោក គ្រោងនឹងរំលាយសភានៅត្រឹមចុងខែមករា ហើយការបោះឆ្នោតសាកលនឹងធ្វើឡើងនៅខែមីនា ឬដើមខែមេសា។
លោកAnutin បានឈ្នះការបោះឆ្នោនៅសភាកាលពីដើមខែកញ្ញាក្លាយជានាយករដ្ឋមន្ត្រីទី៣របស់ប្រទេសថៃ គិតត្រឹមពេលវេលាពីខែសីហាឆ្នាំ២០២៣ ក្រោយលោកបានដកគណបក្សBhumjaithai របស់លោកចេញពីរដ្ឋាភិបាលគណបក្សចំរុះដឹកនាំដោយគណបក្សPheu Thai។
ក្នុងការឡើងកាន់អំណាចនេះ លោកAnutin ទទួលបានការគាំទ្រពីគណបក្សប្រជាជនដែលជាគណបក្សធំនៅក្នុងសភារបស់ប្រទេសថៃ ជាមួយនិងលក្ខខណ្ឌមួយចំនួនដើម្បីគាំទ្រមេដឹកនាំគណបក្សBhumjaithaiឡើងកាន់តំណែងនាយករដ្ឋមន្ត្រីមួយនេះ។ ការទាមទារទាំងអស់នោះ រួមមានការបោះឆ្នោតសាកលក្នុងពេល៤ខែនៃការកាន់អំណាច។
ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃពុធ លោក Anutin Charnvirakul នាយករដ្ឋមន្ត្រីថៃ បានលើកឡើងថា រដ្ឋាភិបាលត្រៀមវិធានការជាច្រើនក្នុងការដោះស្រាយវិបត្តិសេដ្ឋកិច្ច រួមមាន សម្រាលថ្លៃចំណាយលើជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន និងដោះស្រាយការធ្លាក់ចុះតម្លៃផលិតផលកសិកម្ម។
ប្រែសម្រួល៖ណាវ័ន្ត