ថ្ងៃអាទិត្យ ទី២៨ ខែកញ្ញា ឆ្នាំ២០២៥

Zelensky៖អាចជួបPutinនៅគ្រប់ទីកន្លែងលើកលែងទីក្រុងម៉ូស្គូចំណែករុស្ស៊ីស្នើនៅប្រទេសទួគី

២៥ កញ្ញា ២០២៥ | ព័ត៌មានអន្តរជាតិ

 

 

លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន បានលើកឡើងថា លោកបានត្រៀមរួចរាល់ជាស្រេចសម្រាប់ជំនួបជាមួយលោកVladimir Putinប្រធានាធិបតីរុស្ស៊ី នៅគ្រប់ទីកន្លែងលើកលែងតែទីក្រុងម៉ូស្គូ។ ស្របគ្នា ប្រទេសរុស្ស៊ី បានតបវិញដោយលើកឡើងពីទីកន្លែងជំនួបនៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួគី។ យោងសារព័ត៌មានអ៊ុយក្រែននិងរុស្ស៊ីនៅថ្ងៃពុធ។

 

លោកZelensky បានលើកឡើងពីទីកន្លែងនៃកិច្ចប្រជុំ អំឡុងពេលដំណើរទស្សនកិច្ចរបស់លោកនៅសហរដ្ឋអាមេរិក។ 

 

អ្នកនាំពាក្យវិមានគ្រីមឡាំងលោក Dmitry Peskov បានថ្លែងប្រាប់សារព័ត៌មានរុស្ស៊ីនៅថ្ងៃពុធថា លោក Putin ស្វាគមន៍ចំពោះជំនួបជាមួយលោក Zelensky  ប៉ុន្តែបានបន្ថែមជាមួយនិងឃ្លាដ៏ប្រុងប្រយ័ត្នថា បើគ្មានការរៀបចំម៉ត់ចត់ទេ ជំនួបនឹងបរាជ័យ។ 

 

អ្នកនាំពាក្យរុស្ស៊ីរូបនេះបានកត់សម្គាល់បន្តថា រដ្ឋាភិបាលទីក្រុងកៀវ មិនចាប់អារម្មណ៍និងសំណើររបស់រដ្ឋាភិបាលទីក្រុងម៉ូស្គូឡើយ ក្នុងកិច្ចការបង្កើតក្រុមការងារឈានទៅរកការចរចារ។ 

 

ជាមួយគ្នា លោក Kassym-Jomart Tokayev  ប្រធានាធិបតីនៃប្រទេសកាហ្សាក់ស្ថាន បានលើកឡើងក្នុងកិច្ចសម្ភាសន៍នៅថ្ងៃពុធថា ប្រទេសកាហ្សាក់ស្ថាន ត្រៀមរួចរាល់ប្រសិនបើត្រូវការ ជាទីកន្លែងចរចារនិងប្រជុំគ្រប់កម្រិតថ្នាក់រវាងប្រទេសទាំង២រុស្ស៊ី និងអ៊ុយក្រែន។ 


 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025