ថ្ងៃពុធ ទី២៤ ខែកញ្ញា ឆ្នាំ២០២៥

មានអាជីវកម្ម និងដីធ្លីជាច្រើនជាកន្លែង ម៉ាកសែន សូនីតា លែងខ្វល់ពីសិល្បៈ

២៨ កក្កដា ២០២២ | កម្សាន្ដ

 

តាំងពីរៀបការនិងមានកូនមក តារាសម្តែងម៉ាកសែន សូនីតា ហៅ តូតា បានបាត់មុខពីសិល្បៈទាំងស្រុង ដោយនាងបានផ្តាច់ខ្លួនទៅបើកអាជីវកម្មជាច្រើនកន្លែង ទោះបីជានាងមិនប្រកបអាជីពសិល្បៈដូចមុនក៏ជីវិតនាងមិនលំបាកដែរ ។  

 

ពេលនេះតារាសម្ដែង និងជាតារាម៉ូដែល ម៉ាក់សែន សូនីតា ហៅ តូតា កំពុងរស់នៅលើគំនរមាសប្រាក់យ៉ាងមាន សុភមង្គល បន្ទាប់ពីបានបើកអាជីវកម្មលក់មាសពេជ្រ ព្រមទាំងអាជីវកម្មជាច្រើនកន្លែងផ្សេងទៀតទាំងនៅទីក្រុងនិងតាមបណ្តាខេត្តនានា រហូតធ្វើឱ្យនាងលែងខ្វល់ពីការងារសិល្បៈ ។ 


ចាប់តាំងពីរៀបការមានកូនមក តារាសម្តែងនិងបង្ហាញម៉ូដរូបនេះ បានផ្តាច់ខ្លួនឆ្ងាយពីសិល្បៈ ទោះបីជាមានអ្នកដឹកនាំរឿងជាច្រើនបានទាក់ទងហៅនាងថតរឿងជាបន្តបន្ទាប់ តែនាងមិនទទួលឡើយ ។


 តូតា ធ្លាប់បានប្រាប់ថា មូលហេតុដែលនាងមិនទទួលថតរឿងគឺដោយសារ រូបរាងពេលនេះធាត់ជាងមុន មិនមានការជឿជាក់លើខ្លួន នាងសុំពេលសម្រកគីឡូឱ្យនៅដូចដើមសិន ចាំគិតពីរឿងថតកុនឡើងវិញ ។


 ដោយឡែកសម្រាប់អ្នកស្និទ្ធជាមួយ តារាសម្តែងរូបនេះបានបង្ហើបប្រាប់ថា តូតា លែងចង់សន្សំប្រាក់កាក់ល្អិត ហាលខ្យល់ហាលថ្ងៃដូចមុនហើយ ពីព្រោះជីវិតនាងពេលនេះមានសព្វគ្រប់ មិនថាប្រាក់ រថយន្ត ផ្ទះសំបែង ដីធ្លីដែលមានតម្លៃរាប់លានដុល្លារ ព្រមទាំងអាជីវកម្មជាច្រើននៅក្នុងដៃ ក្នុងមួយខែៗនាងទទួលបានប្រាក់ចំណូលយ៉ាងច្រើនក្រាស់ក្រែល ដែលអាចឱ្យនាងរស់នៅសុខស្រួល ។

 


អាជីវកម្មធំដែល តូតា កំពុងកើបលុយជារៀងរាល់ថ្ងៃនេះគឺ មុខរបររកស៊ីលក់គ្រឿងអលង្ការ មាស ពេជ្រ មិនតែប៉ុណ្ណោះនាងក៏មានអាជីវកម្មជាច្រើនកន្លែងផ្សេងទៀតនៅតាមបណ្តាខេត្តនានា ដែលមានស្វាមីនាងជាអ្នកជួយមើលខុសត្រូវ ។ 

 


តារាសម្តែង តូតា នៅតែអះអាងថា នាងស្រឡាញ់សិល្បៈ មិនបោះបង់អាជីពដែលធ្វើឱ្យនាងមានបាននេះទេ គ្រាន់តែពេលនេះនាងមមាញឹកនៅក្នុងការងាររកស៊ី និងមើលការខុសត្រូវកូនផង ទើបមិនទាន់ មានពេលវិលត្រឡប់ទៅសាងស្នាដៃថ្មី ។ 

 


តារាសម្តែងនិងបង្ហាញម៉ូដ តូតា មានគម្រោងនឹងកូនជាច្រើននាក់ទៀតតាមបំណងប្រាថ្នាដែលខ្លួនបានគ្រោងទុក ព្រោះកូនប្រុសរបស់នាងក៏ធំជាងមុនដែរ ជីវិតនាងកាន់តែមានសុភមង្គល ដែលបានស្វាមីស្រឡាញ់ថ្នាក់ថ្នម មិនឱ្យនាងលំបាក  ៕

 

 

 អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ PNN 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025