ថ្ងៃពុធ ទី២៥ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃពុធ ទី២៥ ខែមិថុនា ឆ្នាំ២០២៥
ធ្លាប់តែឃើញតារាកំប្លែងអ្នកនាង គ្រង ក្នុងឈុតឆាកកំប្លែង និងបែបស្រគត់ស្រគំ ដោយឡែកពេលនេះជួបជាមួយអ្នកនាង គ្រង ក្នុងរឿង « មហិច្ឆិតា » វិញពិតជាប្លែកជាងរឿងមុនៗ ទាំងចរិត និងការតុបតែងខ្លួន តែយ៉ាងណាអ្នកនាងថាការថតភាពយន្តពិតជាមានការលំបាកជាងការកំប្លែង និងច្រៀងយីគេជាដើម។
ថ្វីត្បិតតែអ្នកនាង គ្រត មានវ័យកាន់តែច្រើន តែអ្នកនាងនៅតែមានយីអ៊ុនល្អដោយបានសម្តែងតួអង្គធំ និងលេចធ្លោក្នុងរឿង « មហិច្ឆតា » និងរឿងជាច្រើនទៀតដែលនាងកំពុងថតជាបន្តបន្ទាប់ ។
តាមរយៈផ្ទាំងរូបភាពដ៏ធំនេះ បង្ហាញឱ្យឃើញថា អ្នកនាង គ្រត គឺជាតួអង្គធំ និងសំខាន់ម្នាក់នៅក្នុងរឿង « មហិច្ឆតា » របស់ទូរទស្សន៍ ភីអិនអិន បើទោះបីជាអ្នកនាងមិនមែនជាតួឯក តែអ្នកនាងគឺជាតួអង្គធំនិងលេចធ្លោបំផុតក្នុងរឿងនេះ ។
វត្តមានអ្នកនាង គ្រត នៅក្នុងរឿង « មហិច្ឆតា » ពិតជាគួរឱ្យចាប់អារម្មណ៍ខ្លាំង ពីព្រោះអ្នកដឹកនាំរឿង បានជ្រើសរើសអ្នកនាង សម្តែងជាតួអង្គអ្នកមានទ្រព្យសម្បត្តិដែលមានចរិតកាចសាហាវ និងម៉ឺងម៉ាត់ ព្រមទាំងពង្រត់កូនប្រុសខ្លួនមិនឱ្យ ស្រឡាញ់គ្នាជាមួយតួឯកស្រីផងដែរ ។
អ្នកនាង គ្រត និយាយថា អ្នកនាងពិតជាពេញចិត្តខ្លាំងនៅពេលបានចូលរួម សម្តែងក្នុងរឿង « មហិច្ឆតា » ។
ឆ្លងកាត់ជីវិតក្នុងសិល្បៈជាង ២០ ឆ្នាំ អ្នកនាង គ្រត នៅតែត្អូញត្អែរថា ការសម្តែងភាពយន្តពិតជាមានការលំបាកបើប្រៀបធៀបនិងការលេងកំប្លែង ឬ ច្រៀងល្ខោន យីកេ ។
អ្នកនាង គ្រត បានបន្ថែមទៀតថា ក្រោយពីផ្ទុះជំងឺកូវីដ ១៩ នាងបានបាត់បង់ការងារជាច្រើនទាំងការងារចេញសម្តែងតាមខេត្ត និងកម្មវិធីកំប្លែង ព្រមទាំងច្រៀងការជាដើម ត្រូវបានគេលើកពេលវេលាអស់ហើយ ទើបតែថ្មីៗនេះទទួលបានការងារឡើងវិញជាបណ្តើរៗ នាងសង្ឃឹមថាអ្វីៗនឹងល្អប្រសើរឡើងក្នុងពេលឆាប់ៗដើម្បីឱ្យសិល្បករទទួលបានការងារឡើងវិញ ។ ក្រៅពីការងារសិល្បៈអ្នកនាង គ្រត ក៏បំរើការងារនៅក្នុងស្ថាប័នរដ្ឋនៅខេត្ត កណ្តាល ហើយពេលទំនេរអ្នកនាងត្រូវទៅមើលថែទាំចំការរបស់ខ្លូននៅខេត្តមួយជាមួយគ្រួសារ ៕
អត្ថបទ ៖ ម៉ា រីសា